យោងតាមការិយាល័យស្ថិតិទូទៅ ហៅកាត់ GSO បានបង្ហាញឲ្យដឹងថា ប្រទេសវៀតណាម ទទួលបានការចុះបញ្ជីក្រុមហ៊ុនដែលទើបបង្កើតថ្មីចំនួនជាង ២២ ០០០ ក្រុមហ៊ុន ក្នុងរយ:ពេល ២ខែដំបូង ឆ្នាំនេះ ជាមួយនឹងដើមទុនចុះបញ្ជីសរុបចំនួន ២១៨,៧ទ្រីលានដុង ឬស្មើនឹងប្រមាណ ៨,៨៧ពាន់លានដុល្លារ។
តាមការចុះផ្សាយពីសារព័ត៌មាន VN Express បានរាយការណ៍ទៀតថា តួលេខនេះគឺតំណាងឲ្យមានការកើនឡើងប្រចាំឆ្នាំ ១២,៤% ទៅលើចំនួនក្រុមហ៊ុនបង្កើតថ្មី និង ៣២,៨% នៅក្នុងចំនួនដើមទុនចុះបញ្ជី។
ទន្ទឹមនឹងនេះ អំឡុងរយ:ពេល ២ខែដំបូងឆ្នាំនេះ សហគ្រាសជិត ១៨ ៩៧០ បានបន្តប្រតិបត្តិការរបស់ពួកគេឡើងវិញ ពោលគឺបានកើនឡើង ៤,៤% បើធៀបនឹងរយ:ពេលដូចគ្នា កាលពីឆ្នាំមុន ខណ:ការបន្ថែមចុងក្រោយនេះ បានជំរុញឲ្យចំនួនអាជីវកម្ម និងចំនួនក្រុមហ៊ុនទើបង្កើតថ្មីសរុប កើនឡើងដល់ ៤១ ០៩៧ ក្រុមហ៊ុន។
ជម្រាបជូនផងដែរថា នៅក្នុងខែកុម្ភ:តែមួយ មានសហគ្រាសបង្កើតថ្មីជាង ៨ ៥៩០ ដែលមានដើមទុនចុះបញ្ជីសរុបចំនួន ៦៧,២៦ពាន់លានដុង ស្របពេលអាជីវកម្មជាង ៤៩ ២៧០ បានផ្អាកប្រតិបត្តិការរបស់ពួកគេជាបណ្តោះអាសន្ន គិតចាប់ពីខែមករាដល់ខែកុម្ភៈ៕