«Call me papa» របស់ឧកញ៉ា ខេមរៈ សិរីមន្ត កំពុងផ្ទុះខ្លាំងនៅថៃទាំងតារាល្បីៗនឹងក្លឹប ហាងល្បីៗនៅថៃចាក់ស្តាប់នឹងរាំលេងយ៉ាងសប្បាយ

ជុំវិញ​ឧកញ៉ា

មិនទាន់ចប់ទេ ទោះបីជាពេលនេះកំពូលតារាចម្រៀងឧកញ៉ា ខេមរៈ សិរីមន្ត បានបញ្ចេញបទចម្រៀងថ្មីរបស់ខ្លួន ដើម្បីស្វាគមន៍ និងជាកាដូសម្រាប់អ្នកគាំទ្រក្តី តែក្រឡេកមកមើលបទចម្រៀង « Call Me Papa » របស់លោក នៅតែល្បី និងផ្ទុះមិនចាញ់ពេលមុនៗឡើយ។ ជាក់ស្តែងថ្មីៗនេះ បទចម្រៀង « Call Me Papa » ត្រូវបានយុវជន និងតារាចម្រៀងនៅប្រទេសថៃយកទៅច្រៀង និងរាំលេងកម្សាន្តយ៉ាងសប្បាយរីករាយនៅក្នុងកម្មវិធីជួបជុំ ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

មកទល់ពេលនេះមានរយៈពេលច្រើនខែមកហើយដែល បទចម្រៀង « Call Me Papa » បានបង្រួញបេះដូងអ្នកគាំទ្រទាំងក្នុងនិងក្រៅប្រទេសឱ្យស្លុងអារម្មណ៍និងបទចម្រៀងដ៏ពិសេសមួយបទនេះ រហូតបានចែកចាយតៗគ្នាជាហូរហែ មិនថាក្នុងហ្វេសប៊ុក តិកតុក និង យូធូបជាដើម…។

ថ្មីៗនេះមានតារាចម្រៀង និង យុវជននៅប្រទេស ថៃ បានយកបទចម្រៀង « Call Me Papa » ទៅរាំលេងកម្សាន្តជាបន្តបន្ទាប់នៅក្នុងក្លឹបកម្សាន្ត និងហាងល្បីៗជាច្រើនៅក្នុងប្រទេស ថៃ ដែលកាន់តែធ្វើឱ្យបទចម្រៀងនេះ ផ្ទុះនិងកក្រើកជាថ្មីម្តងទៀត ។

កំពូលតារាចម្រៀង ខេមរៈ សិរីមន្ត បានបង្ហាញនូវអារម្មណ៍រំភើបជាខ្លាំងដែលបទចម្រៀង « Call Me Papa » នៅតែទទួលបានប្រជាប្រិយភាពខ្ពស់ និងមានបណ្តាប្រទេសផ្សេងៗយកទៅច្រៀង និង រាំលេងកម្សាន្ត ។  

គួរបញ្ជាក់ផងដែរថា បទចម្រៀង « Call Me Papa » នៅតែជាបទចម្រៀងដ៏ពេញនិយមសម្រាប់យុវ័យ ស្តាប់ និង រាំលេងកម្សាន្ត រាប់ពេលជួបជុំគ្នា មិនថាមង្គលការ ឬ ជប់លៀង បើទោះបីបទចម្រៀង១បទនេះ ចេញជាច្រើនខែហើយក្ដី។ តាមរយៈបទចម្រៀងមួយបទ នេះកាន់តែធ្វើឱ្យកំពូលតារាចម្រៀង ខេមរៈ សិរីមន្ត ល្បីល្បាញខ្លាំង និងមានអ្នកគាំទ្រកើនឡើងទ្វេរដង ៕