ឧកញ៉ា អេង ចំរើន ចុះសួរសុខទុក្ខ និងនាំយកថវិកាជូនបងប្អូនប្រុសស្រី ២រូប ដែលកំព្រាឪពុកម្តាយ

ជុំវិញ​ឧកញ៉ា

ឧកញ៉ា អេង ចំរើន ទីប្រឹក្សារបស់​សម្ដេច​​តេជោ ហ៊ុន សែន និង​ជា​ប្រធានក្រុមការងារ​សមាគមយុវជន​ក្រុម៨ ខេត្តព្រះសីហនុ ​​​​បាន​សហការ​ជាមួយ​អាជ្ញាធរមូលដ្ឋាន​ស្រុកព្រៃនប់ ​ខេត្តព្រះសីហនុ ចុះសួរសុខទុក្ខ និងនាំយកថវិកា​មួយ​ចំនួន​ ជូនពលរដ្ឋជួបការលំបាកខ្វះខាត ដែលជាគ្រួសារកំព្រាឪពុកម្តាយ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

តាមរយៈ​ទំព័រហ្វេសប៊ុក​ ​​នៅ​ព្រឹក​ថ្ងៃ​អាទិត្យ​នេះ​ លោកឧកញ៉ា អេង ចំរើន បាន​បញ្ជាក់​​ឱ្យ​ដឹង​បន្ថែម​ថា បងប្អូន​ប្រុស​ស្រី​ពីរ​រូប​ ដែល​កំពុង​​ជួបការលំបាកខ្វះខាត និង​ជាគ្រួសារកំព្រាឪពុកម្តាយ​នេះ​​គឺ ១)ឈ្មោះ គីម ហួយ ជាបងស្រី អាយុ ២៣ឆ្នាំ និង ២)ឈ្មោះ គីម សុវណ្ណធីងថាន់ ជាប្អូនប្រុស អាយុ ២១ឆ្នាំ ដែល​ពិការភាព រស់នៅ​ភូមិបត់សិមាន់ ឃុំព្រៃនប់ ស្រុក​ព្រៃនប់ ខេត្តព្រះសីហនុ។ លោក​ឧកញ៉ា បាន​​បញ្ជាក់​ថា ចំពោះបងប្អូនកំព្រាឪពុកម្ដាយទាំងពីរនាក់នេះ ក៏ត្រូវបាន​ទទួល​អំណោយជាផ្ទះថ្មីរបស់សម្ដេច​តេជោ ហ៊ុន សែន ក្នុងពេលឆាប់ៗខាងមុខនេះផងដែរ។

លោក​ឧកញ៉ា អេង ចំរើន ​​ត្រូវ​បាន​គេ​មើល​ឃើញ​ថា ជា​ថ្នាក់ដឹកនាំ​មួយ​រូប​ដែល​តែង​យកចិត្ត​ទុកដាក់​ខ្ពស់​​ដល់​ប្រជាពលរដ្ឋ​នៅ​មូលដ្ឋាន។ ជាក់ស្តែង កាលថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២៤ លោក​ឧកញ៉ា ក៏​បាន​ដឹកនាំ​ក្រុមគ្រូពេទ្យស្ម័គ្រចិត្តយុវជន​ក្រុម៨ ចំនួន៤៥នាក់ និងក្រុមគ្រូពេទ្យជនជាតិបារាំងចំនួន១២នាក់ ចុះពិនិត្យនិងព្យាបាលជំងឺ ជូនប្រជាពលរដ្ឋ​ដោយ​ឥតគិតថ្លៃ ចំនួន៣០០នាក់ នៅ​បរិវេណ​សាលាវិទ្យាល័យ ហ៊ុន សែន វាលរេញ ស្ថិតនៅភូមិវាលរេញ ឃុំសំរ៉ុង ស្រុកព្រៃនប់។

សូមជម្រាប​ថា ឧកញ៉ា អេង ចំរើន អគ្គនាយកក្រុមហ៊ុន មង្គល គ្រុប ​​ត្រូវ​បាន​គណបក្សប្រជាប្រជាជនកម្ពុជា ចេញ​សេចក្តីសម្រេច​តែងតាំង ជាទីប្រឹក្សារបស់​សម្ដេច​អគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានបក្សប្រជាប្រជាជនកម្ពុជា នៅ​ថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០២៤។ ក្រោយ​ទទួល​បាន​ការតែង​មុខ​តំណែង​នេះ លោក​ឧកញ៉ា​ បាន​ប្តេជ្ញាចិត្ត​​ថា​​​​នឹងខិតខំ​ពុះពារបំពេញការងារដែលសម្តេចប្រធាន និងគណបក្សដាក់ជូនឱ្យ​អស់ពីកម្លាំងកាយ កម្លាំងចិត្ត សំដៅសម្រេច​ឱ្យ​បាននូវ​លទ្ធផលល្អ និងសមិទ្ធិផលល្អជូនជាតិមាតុភូមិកម្ពុជា៕