វត្តមានដ៏កម្ររបស់សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ចូលរួមមង្គលការកូនប្រុសអ្នកឧកញ៉ា លី យ៉ុងផាត់

ជុំវិញ​ឧកញ៉ា

មាន​ការ​ភ្ញាក់​នា​ព្រឹក​នេះ​ចំពោះ​មង្គលការ​ដ៏​ធំ​កូនប្រុស​អ្នកឧកញ៉ា លី យ៉ុងផាត់ ដែល​ជា​ប្រធាន​សមាគម​ឧកញ៉ា​កម្ពុជា។ កម្មវិធី​ជ័យមង្គល​នេះ​ធ្វើឡើង​នៅ​ភូមិគ្រឹះ​ដ៏​ស្កឹមស្កៃ​មួយ​កន្លែង​ នា​មហា​វិធី​ឈ្នះ​ឈ្នះ ក្បែរ​ពហុ​កីឡដ្ឋាន​ជាតិ​មរតក​តេជោ មាន​ទីតាំង​នៅ​សង្កាត់​ព្រែកតាសេក ខណ្ឌ​ជ្រោយ​ចង្វារ រាជធានី​ភ្នំពេញ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ក្នុង​កម្មវិធី​ដ៏​វិសេសវិសាល​នោះ​ដែរ ក៏​មាន​វត្តមាន​របស់​សម្ដេច​អគ្គ​មហា​ពញា​ចក្រី ហេង សំរិន ជា​ប្រធាន​កិត្តិយស​ក្រុម​​ឧត្ដម​ប្រឹក្សា​ផ្ទាល់​ព្រះមហាក្សត្រ ឋានៈ​ស្មើ នាយក​រដ្ឋមន្ត្រី ផង​ដែរ។ អាច​ថា​នេះ​ជា​ការ​បង្ហាញ​មុខ​ដ៏​កម្រ ដោយ​មួយ​រយៈ​ចុង​នេះ ​សម្ដេច​មិន​សូវ​លេច​មុខ​តាម​កម្មវិធី​ជប់លៀង ឬ​មង្គលការ​ឡើយ លើកលែង​តែ​កម្មវិធី​ថ្នាក់​ជាតិ ឬ​កម្មវិធី​ធំដុំ​ដែល​ជា​អធិបតី ទើប​មាន​វត្តមាន​សម្ដេច។

ក្រៅ​ពី​សម្ដេច​អគ្គ​មហា​ពញា​ចក្រី ហេង សំរិន ក៏​មាន​វត្តមាន​សម្ដេច​តេជោ ហ៊ុន សែន ប្រធាន​ឧត្ដម​ប្រឹក្សា​ផ្ទាល់​ព្រះមហាក្សត្រ, សម្ដេច​ធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី​កម្ពុជា, សម្តេច ទៀ បាញ់ ឯកឧត្តម ហ៊ុន ម៉ានី ឯកឧត្តម អ្នកមុខអ្នកការ មន្រ្តីរាជការ​ជាន់​ខ្ពស់ អ្នកឧកញ៉ា និង​អ្នក​ជំនួញ​ធំ​ៗ​ជាច្រើន​រូប។

កូន​កំលោះ​របស់​អ្នកឧកញ៉ា លី យ៉ុងផាត់ មាន​ឈ្មោះ​ថា លី ភូនរ៉ាត់ និង​កូន​ក្រមុំ​ឈ្មោះ លីវ ប៉ឆេង ដែល​ជា​កូន​ស្រី​អ្នក​អភិជន​មួយ​ក្នុង​ក្នុង​រាជធានី​ភ្នំពេញ ហើយ លី ភូនរ៉ាត់ ក៏​ទទួល​បាន​គោរមងារ​ជា «ឧកញ៉ា» ដែរ​កាលពី​ឆ្នាំ ២០២២ ​កន្លង​ទៅ​នេះ៕

រូបភាព៖ Stellar Pictures