ថ្ងៃស្អែកក្រសួងសេដ្ឋកិច្ច រៀបចំសិក្ខាសាលាផ្សព្វផ្សាយស្តីពី«ការផ្តល់អត្ថប្រយោជន៍ពិសេសជូនវិនិយោគិននិងធុរជនក្នុងខេត្តព្រះសីហនុ»

សង្គម​ និង​សេដ្ឋកិច្ច

ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នៅព្រឹកថ្ងៃពុធ ទី១៣ ខែមីនាស្អែកនេះ នឹងរៀបចំសិក្ខាសាលាផ្សព្វផ្សាយស្តីពី«ការផ្តល់អត្ថប្រយោជន៍ពិសេសជូនវិនិយោគិន និងធុរជនក្នុងខេត្តព្រះសីហនុ» ដែលមានប្រមាណ១៨០នាក់មកពីក្រសួងស្ថាប័នពាក់ព័ន្ធ និងវិនិយោគិនក្នុងខេត្តព្រះសីហនុ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព
default

សិក្ខាសាលាលើកដំបូងដើម្បីជំរុញការដោះបញ្ហាអគារជាប់គាំងនៅខេត្តព្រះសីហនុនៅពេលនេះ ក្រោមវត្តមានលោក ហ៊ាន សាហុីប រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានក្រុមការងារជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ ព្រមទាំងមានការធ្វើបទបង្ហាញស្តីពី«ការផ្តល់អត្ថប្រយោជន៍ពិសេសជូនវិនិយោគិន និងធុរជនក្នុងខេត្តព្រះសីហនុ» លោក អុីម សុខធី អគ្គលេខាធិការរងនៃអគ្គលេខាធិការដ្ឋានក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានលេខាធិការដ្ឋាននៃក្រុមការងារជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ។

នៅក្នុងសិក្ខាសាលានេះ ក៏មានកិច្ចពិភាក្សាស្តីពី«បែបបទ និងនីតិវិធីក្នុងការទទួលបានអត្ថប្រយោជន៍ពិសេស, ការប្រឹក្សាយោបល់ និងការរៀបចំការស្នើការលើកទឹកចិត្តពិសេស»។ នេះបើតាមមន្រ្តីក្រសួងសេដ្ឋកិច្ចប្រាប់គេហទំព័រឧកញ៉ាញូស៍។

ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានឲ្យដឹងថា សិក្ខាសាលានេះមានគោលបំណងពន្យល់ច្បាស់ និងត្រឹមត្រូវអំពី«ការផ្តល់អត្ថប្រយោជន៍ពិសេសជូនវិនិយោគិន និងធុរជនក្នុងខេត្តព្រះសីហនុ, ពន្យល់នឹងលើកទឹកចិត្តដល់វិនិយោគិននិងធុរជនដាក់ពាក្យស្នើដើម្បីទទួលបានអត្ថប្រយោជន៍ពិសេស, ការប្រឹក្សាយោបល់ និងការរៀបចំការស្នើការលើកទឹកចិត្តពិសេស៕

default