ការជួញដូរសព្វាវុធសកលធ្លាក់ចុះ៣,៣% នៅចន្លោះឆ្នាំ២០១៩​ និង២០២៣

អន្តរជាតិ

យោងតាមការចុះផ្សាយពីសារព័ត៌មាន​ Anadolu បានឲ្យដឹងថា ការជួញដូរសព្វាវុធជាសកលបានធ្លាក់ចុះ៣,៣% នៅចន្លោះឆ្នាំ២០១៩ និង២០២៣ បើធៀបទៅនឹងរយៈពេលប្រាំឆ្នាំមុន។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

វិទ្យាស្ថានស្រាវជ្រាវសន្តិភាពអន្តរជាតិ Stockholm បាននិយាយនៅក្នុងរបាយការណ៍របស់ខ្លួនថា ទោះជាយ៉ាងណាក៏ដោយ ក្នុងអំឡុងពេលដូចគ្នានេះ ការនាំចូលអាវុធសំខាន់ៗទៅកាន់បណ្តាប្រទេសអឺរ៉ុបបានកើនឡើង៩៤% ប៉ុន្តែរដ្ឋនៅក្នុងតំបន់អាស៊ី អូសេអានី និងមជ្ឈិមបូព៌ាបានបន្តនាំចូលអាវុធក្នុងបរិមាណធំជាងនៅអឺរ៉ុបទៅទៀត។

តាមរបាយ​ការណ៍​បាន​បង្ហាញ​ថា ប្រទេស​នាំ​ចេញ​អាវុធ​លំដាប់កំពូល​ទាំង​បី​គឺមានប្រទេស​ឥណ្ឌា អារ៉ាប៊ីសាអូឌីត និង​កាតា ខណៈ​អ៊ុយក្រែន​ក៏ជា​ប្រទេសដែលនាំចេញអាវុធ​ធំលំដាប់​ទី​បួនផងដែរ ម្យ៉ាងវិញទៀតអ៊ុយក្រែនជាប្រទេសដែលមានការកើនឡើងនៃការនាំចូលអាវុធដល់ទៅចំនួន៦,៦៣៣% នៅអំឡុងឆ្នាំ២០១៩ ដល់ឆ្នាំ២០២៣ ធៀបនឹងរយៈពេលប្រាំឆ្នាំមុន ស្របពេលដែលប្រទេសប៉ាគីស្ថាន ជប៉ុន អេហ្ស៊ីប អូស្ត្រាលី កូរ៉េខាងត្បូង និងចិន គឺជាប្រទេសនាំចូលអាវុធធំជាងគេក្នុងចំណោមប្រទេសនាំចូលអាវុធធំបំផុតទាំង១០ របស់ពិភពលោកនៅរយៈពេល ៥ឆ្នាំមកនេះ។

មិនត្រឹមតែប៉ុណ្ណោះ នៅរយៈពេលប្រាំឆ្នាំចុងក្រោយមកនេះ ការនាំចេញអាវុធរបស់សហរដ្ឋអាមេរិកមានចំនួន៤២% ខណៈដែលប្រទេសបារាំងវិញបានកើនឡើងនៃការនាំចេញចំនួន៤៧% វ៉ាដាច់រុស្ស៊ីដែលធ្លាប់មានឈ្មោះថា ជាប្រទេសផ្គត់ផ្គង់អាវុធធំបំផុតទីពីររបស់ពិភពលោក ពោលប្រទេសដែលកំពុងជាប់ដៃធ្វើសង្គ្រាមជាមួយអ៊ុយក្រែនមួយនេះ បានធ្លាក់ចុះនៃការចេញដល់ទៅចំនួន៥៣% ឯណោះ៕