កាលពីថ្ងៃចន្ទដើមសប្ដាហ៍កន្លងទៅ ពិធីរៀបមង្គលការដ៏ធំមួយកក្រើកវិស័យជំនួយទាំងមូលនោះ គឺពិធីរៀបអាពាហ៍ពិពាហ៍កូនប្រុសអ្នកឧកញ៉ា លី យ៉ុងផាត់ និងកូនស្រីត្រកូលអភិជនមួយរូបនាទីក្រុងភ្នំពេញ។
ក្រៅពីមានការរៀបចំផ្កាភ្ញី ការសម្អិតសម្អាងជូនកូនកំលោះ-ក្រមុំហើយនោះបានយ៉ាងប្រណីតស័ក្ដិសមនឹងឋានៈមុខមាត់ក្នុងសង្គមរបស់អ្នកទាំង ២ គេសង្កេតឃើញថា នាឡិកាដែលឧកញ៉ា លី ភូនរ៉ាត់ ពាក់នាថ្ងៃមង្គលការមាន ៣ ម៉ូដ ហើយតម្លៃទៀតសោតគឺថ្លៃកប់ពពកតែម្ដង។
– ម៉ូដែលទី១ Rolex Cosmograph Daytona
ឧកញ៉ា លី ភូនរ៉ាត់ បានពាក់នាឡិការបស់ក្រុមហ៊ុន Rolex នៅថ្ងៃចូលរោង ដែលម៉ាកនេះមានតម្លៃចន្លោះពី ៣៨ ០០០ ដុល្លារឡើងទៅ។
– ម៉ូដែលទី២ Patek Philippe 5208R
ម៉ូដែលនេះ ឃើញកូនប្រុសអ្នកឧកញ៉ា លី យ៉ុងផាត់ ពាក់នៅថ្ងៃមង្គលការពេលព្រឹក។ នាឡិកា Patek Philippe 5208R មានតម្លៃចាប់ពី ១ ៤០០ ០០០ ដុល្លារឡើងទៅ។
– ម៉ូដែលទី៣ Patek Philippe 5167R
ចំណែកម៉ូដែលនេះវិញកូនកំលោះបានពាក់នាកម្មវិធីពេលយប់។ បើតាមវិបសាយក្រុមហ៊ុន Patek Philippe បានបញ្ជាក់ថា គិតត្រឹមខែមីនា ឆ្នាំ ២០២៤ តម្លៃជាមធ្យមរបស់ Patek Philippe Aquanaut 5167 Rose Gold (5167R) នៅលើទីផ្សារលក់ឯកជនគឺ ៧០ ៩៣៣ ដុល្លារ ខណៈដែលវាអាចឡើងថ្លៃរហូតដល់ ៧៩ ០០០ ដុល្លារ។ សរុបនាឡិកាទាំង ៣ គ្រឿង ដែលឧកញ៉ា លី ភូនរ៉ាត់ ពាក់ថ្ងៃមង្គលការមានតម្លៃរហូតទៅដល់ជាង ១ លាន ៥ សែន ដុល្លារ ឡើងទៅ៕