សមាគមឧកញ៉ាកម្ពុជា ចេញសេចក្តីប្រកាសព័ត៌មានស្តីពីការផ្សព្វផ្សាយថ្មីៗតាមបណ្តាញសង្គមមួយចំនួនពាក់ព័ន្ធនឹង ឧកញ៉ានៅកម្ពុជា

ជុំវិញ​ឧកញ៉ា

សមាគមឧកញ៉ាកម្ពុជា ​នៅ​ថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៤​នេះ​ ចេញសេចក្តីប្រកាសព័ត៌មានស្តីពីការ​ផ្សព្វផ្សាយថ្មីៗតាម​បណ្តាញ​សង្គមមួយចំនួនពាក់ព័ន្ធនឹង ឧកញ៉ានៅកម្ពុជា។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

តាមខ្លឹមសារ​លិខិត​ សមាគមឧកញ៉ា​កម្ពុជា បានសង្កេតនិងតាមដានយ៉ាងយកចិត្តទុកដាក់​ចំពោះការផ្សព្វផ្សាយព័ត៌មាន​របស់បុគ្គល ឬអង្គភាពមួយចំនួននៅតាមបណ្តាញទំនាក់ទំនងសង្គមដូចជា ហ្វេសប៊ុក និងតិកតុកជាដើម ពាក់ព័ន្ធនឹងរឿង​រ៉ាវរបស់គោរមវន្តដែលមានងារជា ឧកញ៉ា។ ក្រោយពីបានពិនិត្យទៅលើបរិបទ និងខ្លឹមសារទាំងនោះ សមាគមឧកញ៉ាកម្ពុជា បានកត់សម្គាល់ឃើញថាការផ្សព្វផ្សាយទាំងនោះហាក់មានភាពទូលំទូលាយពេកដោយមិនផ្តោតចំពោះគោរមវន្តរូបណាមួយ ដែលនាំឱ្យមានការវាយប្រហារឬយល់ច្រឡំខុស និងធ្វើឱ្យប៉ះពាល់ដល់សេចក្តីថ្លៃថ្នូ ព្រមទាំងកិត្តិយសគោរមវន្ត​ផ្សេង​ទៀត​ដែលមិនបានជាប់ពាក់ព័ន្ធនៅក្នុងរឿងរ៉ាវទាំងនោះទាល់តែសោះ។

ដូច្នេះ សមាគមឧកញ៉ាកម្ពុជា សូមស្នើដល់បុគ្គល ឬអង្គភាពព័ត៌មានធ្វើការផ្សព្វផ្សាយដោយចំពោះបុគ្គលដែលប្រព្រឹត្តខុស និងពុំគួរភ្ជាប់សាច់រឿងអាស្រូវទាំងនោះជាមួយនឹងគោរមងារឧកញ៉ាទូទៅឡើយ ពីព្រោះមានឧកញ៉ាច្រើនលើសលុប​គឺជា​អ្នកដែលបានខិតខំថែរក្សាការពារសេចក្តីថ្លៃថ្នូរបស់គោរមវន្ត ចូលរួមជួយដល់កិច្ចការមនុស្សធម៌ និងរួមចំណែកលើកកម្ពស់​ពាណិជ្ជកម្ម វិនិយោគ ក៏ដូចជាការអភិវឌ្ឍសេដ្ឋកិច្ចជាតិរួមជាមួយរាជរដ្ឋាភិបាលយ៉ាងសស្រាក់សស្រាំ តាំងតែពីដើម​រៀង​មក៕