ទីភ្នាក់ងារសារព័ត៌មាន Anadolu បានរាយការណ៍នៅថ្ងៃទី១៣ ខែមីនាថា លោក Li Jiping ដែលជាអតីតអនុប្រធានធនាគារអភិវឌ្ឍន៍រដ្ឋរបស់ចិន កំពុងស្ថិតនៅក្រោមការស៊ើបអង្កេតពាក់ព័ន្ធនឹងអំពើពុករលួយ។
តាមរយៈសេចក្តីថ្លែងការណ៍ផ្លូវការមួយបានបង្ហាញថា លោក Li Jiping ដែលជាអតីតសមាជិកនៃគណៈកម្មាធិការរបស់ធនាគារនៃបក្សកុម្មុយនិស្តចិន (CPC) កំពុងតែត្រូវបានគណៈកម្មាធិការកណ្តាល CPC សម្រាប់អធិការកិច្ចវិន័យ និងគណៈកម្មាធិការត្រួតពិនិត្យជាតិ កំពុងស៊ើបអង្កេតលើបទសង្ស័យថាមានការរំលោភបំពានវិន័យ និងច្បាប់ធ្ងន់ធ្ងរ។
គួរជម្រាបថា ការស៊ើបអង្កេតលើលោក Li កើតឡើងបន្ទាប់ពីតុលាការចិនកាលពីខែមុន បានកាត់ទោសប្រហារជីវិតអតីតប្រធានធនាគារ China Merchants Bank (CMB) ជាមួយនឹងការបន្ធូរបន្ថយរយៈពេលពីរឆ្នាំពីបទទទួលសំណូក និងការជួញដូរផ្ទៃក្នុង។
មិនត្រឹមតែប៉ុណ្ណោះ គណៈកម្មាធិការកណ្តាលសម្រាប់ការត្រួតពិនិត្យវិន័យ ដែលជាស្ថាប័នប្រឆាំងអំពើពុករលួយមួយ ដ៏កំពូលរបស់ប្រទេសចិនបាននិយាយកាលពីខែមករា ឆ្នាំនេះថា មន្ត្រីបក្សកុម្មុយនិស្តចិនចំនួន ១១០ ០០០នាក់រួមទាំងមន្ត្រីជាន់ខ្ពស់ចំនួន ៤៥នាក់បានប្រឈមមុខនឹងការពិន័យចំពោះអំពើពុករលួយដែលខ្លួនបានប្រព្រឹត្ត ខណៈក្នុងនោះក៏មានប្រមុខការពារជាតិលោក Li Shangfu ដែលត្រូវបានគេចោទប្រកាន់ថា បានប្រព្រឹត្តអំពើពុករលួយផងដែរ៕