ឃើញសាមញ្ញៗ តែម៉ូដខ្សែកកូនប្រសាអ្នកឧកញ៉ា លាង ម៉េង មួយតម្លៃមិនធម្មតាឡើយ

ជុំវិញ​ឧកញ៉ា

ជីវិត​ឯកជន​របស់​អ្នកនាង ផន សុផានីសា ដែល​ជា​ចៅស្រី​លោក​ ជា សុផារ៉ា និង​ត្រូវជា​កូន​ប្រសា​ស្រី​របស់​អ្នក​ឧកញ៉ា លាង ម៉េង សហ​ស្ថាបនិក និង​ជា​ប្រធាន​ក្រុម​អគ្គនាយក ក្រុមហ៊ុន ខ្មែរ​ប៊ែវើរីជីស តែង​ទទួល​បាន​ការ​ចាប់អារម្មណ៍​ខ្ពស់​អ្នក​លេង​បណ្ដាញ​សង្គម​អ៊ីនស្ត្រាក្រាម។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

អ្នកនាង នីសា មាន​អ្នក follow លើ IG ជាង 133K តែ​រូបភាព​បង្ហោះ​នីមួយ​ៗ​របស់​កូន​ប្រសា​ស្រី​ថៅកែ ជីបម៉ុង រូប​នេះ មាន​អ្នក​ចុច like ច្រើន​មិន​ចាញ់​តារា​ប៉ុន្មាន​ឡើយ។ ពេល​បង្ហោះ​រូប​ម្ដង​ៗ ភរិយា​លោក អ៊ឹង ឫទ្ធី មិន​រ៉ាយរ៉ាប់​អ្វី​ទាក់ទង​នឹង​របស់​ប្រេន​ៗ​ឡើយ តែ​អ្នក​គាំទ្រ​មើល​ឃើញ​ថា ទាំង​សម្ភារៈ សម្លៀកបំពាក់ គ្រឿង​អលង្ការ​សុទ្ធតែ​មាន​តម្លៃ​ថ្លៃ​ៗ និង​ជា​យីហោ​ល្បី​ៗ​លំដាប់​ពិភពលោក។

ក្នុង​នោះ​អ្នក​គាំទ្រ បាន​ចាប់អារម្មណ៍​លើ​ប្រភេទ​ខ្សែក​ដែល ផន សុផានីសា ពាក់​ញឹកញាប់​គឺជា​ម៉ាក Alhambra ទាំង​មាន​គ្រាប់ Clover ១០ គ្រាប់​ជុំវិញ​ក ១០ គ្រាប់ និង​ប្រភេទ​ Alhambra មាន​​​តែ​គ្រាប់ សឹងតែ​គ្រប់​ពណ៌។ នោះ​គឺជា​ការ​តុបតែង​ខ្លួន​បែប​សាមញ្ញ​ៗ​ប្រចាំ​ថ្ងៃ ហើយ​សម្រាប់​ពេល​ចូលរួម​កម្មវិធី​ជប់លៀង​មង្គលការ​ផ្សេង​ៗ កូន​ប្រសា​ស្រី​ច្បង​របស់​អ្នកឧកញ៉ា លាង ម៉េង មាន​ស្ទីល៍​ផ្សេង​ទៀត ដែល​មើល​ទៅ​ស្រស់​ស្អាត និង​ស័ក្ដិសម​ជា​ត្រកូល​អភិជន​ឥត​ខ្ចោះ។

មក​មើល​ពី​តម្លៃ​តាមគេហទំព័រ Luxury Promise ខ្សែក​ម៉ាក Alhambra ដែល​កូន​ប្រសាស្រី​អ្នក​ឧកញ៉ា លាង ម៉េង ឧស្សាហ៍​ពាក់​ដូច​ខាង​ក្រោម​៖ Van Cleef & Arpels Vintage Alhambra Blue Agate 10 Motif Necklace មាន​តម្លៃ​ប្រមាណ ១ ម៉ឺន​ដុល្លារ​ចំណែកVintage Alhambra long necklace, 20 motifs មានតម្លៃ​ប្រមាណ​ជាង ១ ម៉ឺន ៩ ពាន់​ដុល្លារ និង​ខ្សែក​ម៉ាក Alhambra មាន​គ្រាប់​មាន​តម្លៃ​ចាប់ពី ២ ពាន់​ដុល្លារ​ឡើង​ទៅ​តាម​ពណ៌ និង​ឆ្នាំ​ចេញ​ផង​ដែរ៕