វៀតណាមនាំមុខសិង្ហបុរី ជាប្រទេសមានកំណើនអភិជនច្រើនជាងគេ នៅតំបន់អាស៊ីប៉ាស៊ីហ្វិក

អន្តរជាតិ

ប្រទេសវៀតណាម បានជាប់ចំណាត់ថ្នាក់ទី០៥ ជាប្រទេសដែលមានកំណើនអភិជនមានលុយ​ច្រើនជាង ៣០លានដុល្លារ (UHNWI) ប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិក ខណៈប្រទេសសិង្ហបុរីជាប់នៅលេខរៀងទី ១០។ នេះបើតាមការចុះផ្សាយពីគេហទំព័រ VNA។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

កំណើនអភិជននៅប្រទេសវៀតណាម មានការកើនឡើង ៣០% កើនពី ៧៥២នាក់កាលពីឆ្នាំមុន ដល់ ៩៧៨នាក់នៅក្នុងឆ្នាំនេះ ស្របពេលកំណើនអភិជននៅប្រទេសកូរ៉េខាងត្បូង កើន ២៩,៥% អូស្ត្រាលីកើន ២៧% ហុងកុងកើន ២២,៤% តៃវ៉ាន់ ២០% និងសិង្ហបុរីកើនត្រឹម ១៥,៧%។

ចំណែកឯប្រទេសដែលមានកំណើនអភិជនលឿនបំផុតនៅតំបន់អាស៊ីប៉ាស៊ីហ្វិកគឺ ប្រទេសឥណ្ឌាមាន ៥០% ចិនមាន ៤៧% ម៉ាឡេស៊ីមាន ៣៤,៦% និងឥណ្ឌូណេស៊ីមាន ៣៤,១%។

សូមជម្រាបបន្ថែមថា គេហទំព័រ Knight Frank បានបង្ហាញថា កាលពីឆ្នាំមុន កំណើនបុគ្គលដែលមានទ្រព្យសម្បត្តិលើសពី ៣០លានដុល្លារទូទាំងសកលលោក គឺមានរហូតដល់ ៤,២% ឬប្រហែល ៦២៦ ៦១៩នាក់ ឬជិត ៧០នាក់ ក្នុងមួយនាទី ដោយក្នុងនោះនៅតំបន់អាស៊ី មានកំណើនខ្ពស់បំផុតដាច់គេ៕