អ្នកមានដាច់គេនៅវៀតណាម បង្កើតស្ថានីយសាករថយន្តអគ្គិសនីខ្នាតយក្សទូទាំងសកលលោក

អន្តរជាតិ

មហាសេដ្ឋីវៀតណាម និងជាស្ថាបនិកក្រុមហ៊ុនរថយន្តអគ្គិសនី VinFast គឺលោក Pham Nhat Voung បានដាក់សម្ពោធឲ្យប្រើប្រាស់នូវស្ថានីយសាករថយន្តអគ្គិសនីថ្មី ដែលមានឈ្មោះថា V-Green និងបង្កើតឡើងក្នុងគោលបំណងគាំទ្រទីផ្សាររថយន្ត VinFast។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

យោងតាមការចុះផ្សាយពីសារព័ត៌មាន CNA បានបង្ហាញថា ស្ថានីយ៍សាករថយន្តអគ្គិសនី V-Green បង្កើតឡើងមិនមែនសម្រាប់តែប្រើប្រាស់ជាមួយរថយន្ត VinFast ឡើយ ពោលគឺគ្រប់រថយន្តអគ្គិសនី សុទ្ធតែអាចចូលសាកថ្មរថយន្តបាន ហើយក្រុមហ៊ុនមានគោលបំណងពង្រីកបណ្ដាញស្ថានីយនៅទូទាំងសកលលោកថែមទៀត។

គូសរំលឹកបន្តិចថា កន្លងមក មហាសេដ្ឋីវៀតណាម Pham Nhat Voung គឺតែងតែបញ្ចេញនូវ​យុទ្ធសាស្ត្រទីផ្សារពិសេសៗ ដើម្បីពង្រីកទីផ្សាររថយន្ត VinFast ពោលកាលពីឆ្នាំទៅ បានបង្កើតក្រុមហ៊ុនតាក់ស៊ីអគ្គិសនី Green SM ដែលជំរុញការលក់រថយន្ត VinFast បានដល់ទៅ ៧៣% ឯណោះ ខណៈឆ្នាំនេះគឺបង្កើតស្ថានីយសាករថយន្ត ដែលដោះស្រាយនូវបញ្ហាកង្វះខាតស្ថានីយសាករថយន្តអគ្គិសនីនៅវៀតណាមថែមទៀត។

ជម្រាបបន្ថែមថា បច្ចុប្បន្ននេះ រថយន្ត VinFast កំពុងតែប្រជែងទីផ្សាររថយន្តអគ្គិសនីនៅលើ​ឆាកអន្តរជាតិ ដោយស្ថាបនិកក្រុមហ៊ុនធ្លាប់បានអះអាងថា នៅត្រឹមឆ្នាំ២០២៤នេះ VinFast ត្រូវតែពង្រីកខ្លួន បង្ហាញវត្តមាននៅប្រទេសយ៉ាងតិចបំផុតចំនួន ៥០ ទូទាំងពិភពលោក៕