រយៈពេលពីរខែដំបូងឆ្នាំនេះ ទិន្នផលឧស្សាហកម្មរបស់ចិនកើនឡើង៧%

អន្តរជាតិ

ទិន្នផលឧស្សាហកម្មរបស់ប្រទេសចិនបានកើនឡើង៧% ពីមួយឆ្នាំទៅមួយឆ្នាំនៅអំឡុងខែមករា ដល់ខែកុម្ភៈ ដែលជាការចាប់ផ្តើមដ៏រឹងមាំសម្រាប់ឆ្នាំ២០២៤ ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន CNBC ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ក្នុងរយៈពេលពីរខែដំបូង ការលក់រាយដែលជារង្វាស់នៃការប្រើប្រាស់បានកើនឡើង៥,៥% ចំណែកឯការវិនិយោគទ្រព្យសកម្មថេរបានកើនឡើង៤,២% បើប្រៀបធៀបទៅនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ក៏ប៉ុន្តែការវិនិយោគលើវិស័យអចលនទ្រព្យវិញ បានធ្លាក់ចុះដល់ទៅចំនួន៩% ។

មិនត្រឹមតែប៉ុណ្ណោះ ការលក់រាយតាមអ៊ីនធឺណេតបានកើនឡើង១៤,៤% ការផលិតបានកើនឡើង៩,៤% ខណៈអត្រាគ្មានការងារធ្វើរបស់ប្រទេសក្នុងខែកុម្ភៈ បានធ្លាក់ចុះមកនៅត្រឹម៥,៣% ស្របពេលការវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធវិញ បានកើនឡើង៦,៣% ផងដែរ។

លើសពីនោះ នៅអំឡុងខែមករា ដល់ខែកុម្ភៈ ការនាំចេញទំនិញរបស់ចិនទៅកាន់ទីផ្សារក្រៅប្រទេស​ បានកើនឡើង៧,១% ចំណែកឯការចូលទំនិញមកកាន់ប្រទេសខ្លួនវិញ បានកើនឡើងចំនួន៣,៥% ផងដែរ៕