ឧកញ៉ាបណ្ឌិត គីម ហ៊ាង ចុះត្រួតពិនិត្យគុណភាពសាងសង់ វីឡាទោលដ៏ប្រណិត ក្នុងបុរី វិមានសំណាង

ជុំវិញ​ឧកញ៉ា

លោកឧកញ៉ាបណ្ឌិត គីម ហ៊ាង អគ្គនាយកបុរី វិមានសំណាង ​និងលោកជំទាវឧកញ៉ា គង់ សំណាង ​​កាលពី​ពេល​ថ្មីៗ​កន្លង​ទៅ​នេះ​ បាន​អញ្ជើញ​ចុះទៅត្រួតពិនិត្យគុណភាពការសាងសង់ នៃវីឡាទោលដ៏ប្រណិត នៅ​ក្នុង បុរី វិមានសំណាង ដើម្បី​ធានា​គុណភាព​​ផ្ទះ​ជូន​ដល់​អតិថិជន។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ឧកញ៉ាបណ្ឌិត គីម ហ៊ាង ​​បាន​ឱ្យ​ដឹង​ថា បច្ចុប្បន្ន​​ប្លុកទី១ នៃ​បុរី វិមានសំណាង​ ​​លក់បាន៥០ភាគរយ​​ហើយ​ និងកំពុង​បន្ត​ការ​សាងសង់​បន្ថែម​ទៀត។ លោកឧកញ៉ា បាន​បន្ត​ថា សម្រាប់​ហ្សបហោស៍ គឺ​​​​បាន​សាងសង់​រួចរាល់​ជា​ស្ថាពរ​ និង​កំពុង​ប្រគល់​ជូនម្ចាស់ផ្ទះជាមួយនឹងប្លង់រឹងជាបន្តបន្ទាប់ ខណៈ​ដែល​​វីឡាទោល ក៏​គ្រោង​នឹង​បញ្ចប់ការសាងសង់ និងប្រគល់​ជូន​ម្ចាស់ផ្ទះឆាប់ៗ​​ខាង​មុខ​នេះផងដែរ។

​បុរី វិមានសំណាង របស់លោកឧកញ៉ា បណ្ឌិត គីម ហ៊ាង និងលោកជំទាវឧកញ៉ា គង់ សំណាង ជាបុរី លំដាប់​អភិជន ដែលមានម៉ូដផ្ទះវីឡា ៤ប្រភេទគឺ វីឡាឃីង វីឡាឃ្វីន វីឡាព្រីន និងរ៉ូយ៉ាល់វីឡា។

បុរី វិមានសំណាង ស្ថិតនៅខាងជើងក្រសួងដែនដី ២៥០០ម៉ែត្រ សាងសង់លើដី ២៥ហិកតា ជាវីឡាព្រីន បែបក្លាសិក វីឡាឃ្វីន បែបក្លាសិក និងជាវីឡាឃីង បែបក្លាសិក ឬបែបបារាំង ដែលចំណាយថ្លៃសាង សង់ច្រើនជាង និងប្រណិតជាង​ការ​សាងសង់វីឡាបែបទំនើបនានា។ បុរី មានសួនច្បារ កន្លែងហាត់ប្រាណ កន្លែងលេងកីឡា ផ្លូវធំ ដើមឈើច្រើន និងព្រែក​ធម្មជាតិស្មើជិត ៤០% នៃផ្ទៃដីសរុប ដែលស័ក្តសមបំផុត សម្រាប់គ្រួសារអភិជនកម្ពុជាស្នាក់នៅប្រចាំថ្ងៃ៕