មង្គលការកូនស្រីឧកញ៉ា ឡូវ ហ៊ឹង គឺឧកញ៉ា  ឡូវ ហ្គេចម៉ី និងស្វាមី ជំនូនបណ្ដាការមានទាំងគ្រឿងពេជ្រ

ជុំវិញ​ឧកញ៉ា

មង្គលការ​ដ៏​ធំ​​របស់​កូន​ឧកញ៉ា​ស្រុក​ខ្មែរ​មួយ​ទៀត​ហើយ​នា​ថ្ងៃ​នេះ គឺ​កូន​ស្រី​ឧកញ៉ា ឡូវ ហ៊ឹង ដែល​ជា​ឧកញ៉ា​ជើង​ចាស់​មួយ​រូប។ មង្គលការ​នេះ ទទួល​បាន​ភាព​ភ្ញាក់ផ្អើល​ខ្លាំង ព្រោះ​មាន​ទាំង​គ្រឿង​មាស​ពេជ្រ ហែរ​មក​ជា​មក​ជំនូន​នំ​ចំណី​ផ្លែឈើ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

កូន​ស្រី​ឧកញ៉ា ឡូវ ហ៊ឹង គឺ​ឧកញ៉ា ឡូវ ហ្គេចម៉ី និង​កូន​កំលោះ យឺន ឌីណារ័ត្ន នៅ PH Grand Hall ថ្ងៃ​នេះ​មិន​ត្រឹម​ភ្ញៀវ​ជា​ជំនួញ​ច្រើន​កុះករ​នោះ​ទេ មាន​ទាំង​ជំនូន​នំ​ចំណី​ផ្លែឈើ​ស្រស់​ហូរហៀរ។ អ្វី​ដែល​កាន់តែ​ភ្ញាក់ផ្អើល​គឺ​គ្រឿង​ពេជ្រ​ទាំង​ឈុត​សម្រាប់​គូស្វាមី​ភរិយា​ថ្មីថ្មោង​នេះ​តែម្ដង គ្រាន់តែ​ឃើញ​ហើយ​ភ្ញៀវ​លាន់​មាត់​គ្រប់​គ្នា។

សម្រាប់​កូន​ក្រមុំ​ដ៏​ស្រស់​សោភា​មាន​គ្រឿង​ពេជ្រ​ជា​នាឡិកា​ម៉ាក Rolex ជា​គូ​ជាមួយ​ស្វាមី និង​ចិញ្ចៀន ក្រវិល​ត្បូង​ពេជ្រ​ពណ៌​បៃតង មកុដ ខ្សែក កងដៃ ដាំ​ត្បូង​ភ្លឺផ្លេក​ចែងចាំង​ភ្នែក​តែ​ម្ដង។ សម្រាប់​នាឡិកា Rolex Daytona 116503 តម្លៃ​ជិត ៣ ម៉ឺន​ដុល្លារ ហើយ​មួយ​គ្រឿង​ទៀត​ម៉ូដ​របស់​ក្រុមហ៊ុន  Rolex មួយ​ដែរ មាន​តម្លៃ​ជាង ១ ម៉ឺន​ដុល្លារ។ រួម​ទាំង​ចិញ្ចៀន​ពេជ្រ​គូស្នេហ៍​របស់​ម៉ាក cartier ដែល​គេ​ដឹង​ថា​រាប់​ម៉ឺន​ដុល្លារ​ឯណោះ។

មង្គល​ការ​មួយ​នេះ​រៀបចំ​ឡើង​យ៉ាង​ប្រណីត​ទាំង​ផ្កាភ្ញី រោង​ពិធី​ផ្សេង​ៗ ហើយ​អ្វី​ដែល​កាន់តែ​ពិសេស​ភ្ញៀវពន្លឺ​ចូល​រួម សុទ្ធតែ​តុបតែង​ខ្លួន​បាន​ស្រស់​ស្អាត​ស័ក្ដិសម​ចូលរួម​ក្នុង​ពិធី​មង្គលការ​ដ៏​ធំ​នេះ​មែន៕