មង្គលការកូនប្រុសអ្នកឧកញ៉ា លី យូគៀក គ្រាន់តែរៀបដេគ័រផ្កាអស់ កន្លះលានដុល្លារ

ជុំវិញ​ឧកញ៉ា

កាល​ពី​ប៉ុន្មាន​ថ្ងៃ​មុន​​មាន​មង្គលការ​កូន​ប្រុស​របស់អ្នក​ឧកញ៉ា លី យូគៀក ហើយ​កម្មវិធី​នោះ​មាន​ទាំង​អ្នក​ជំនួញ និង​មន្ត្រី​រាជការ​អ្នក​មុខ​អ្នកការ​ចូល​រួម​​យ៉ាង​ច្រើន។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

សម្រាប់​កម្មវិធី​អាពាហ៍ពិពាហ៍​កូន​ប្រុស​អ្នកឧកញ៉ា លី យូគៀក និង​លោក​ជំទាវ ជា សោភ័ណ្ឌ រៀបចំ​កម្មវិធី និង​ជប់លៀង​នៅ​មណ្ឌល​សន្និបាត និង​ពិព័រណ៍​អន្តរជាតិ​ជ្រោយចង្វារ OCIC។ កូន​កំលោះ​របស់​អ្នកឧកញ៉ា លី យូគៀក នាម លី តិចស័រ និង​កូន​ក្រមុំ​ឈ្មោះ មុន្នី ហ្គិចណា ជា​កូន​ស្រី​លោក​ ណុប រ័ត្ននិមល ជំនួយ​ការ​សម្ដេច​មហា​បវរធិបតី ហ៊ុន ម៉ាណែត និង​លោក​ជំទាវ ហ៊ីង សុខលាភ។

កម្មវិធី​ទាំង​មូល​ទាក់ទាញ​ការ​ចាប់​អារម្មណ៍​បំផុត​នោះ គឺ​ការ​ដេគ័រ​ផ្កា​ពេញ Hall រីក​ស្គុះស្គាយ​គ្រប់​កន្លុកកន្លៀត។

បើ​តាម​អ្នក​ដែល​ទៅ​ចូល​រួម​កម្មវិធី​ដ៏​អធិកអធម​នោះ​បាន​បញ្ជាក់​ថា​មង្គលការ​ដែល​រៀបចំ​កាលពី​ថ្ងៃ ១៨ ចំណាយ​ប្រាក់​ប្រមាណ​កន្លះ​លាន​ដុល្លារ គ្រាន់តែ​ការ​តុបតែង​ផ្កាភ្ញី​តាំងពី​មុខ​រោង​រហូត​ដល់​ខាង​ក្នុង។

ចំណុច​ពិសេស​ដែល​ធ្វើឲ្យ​ការ​ចំណាយ​លើ​ការ​តុបតែង​ផ្កា​អស់​រាប់​សែន​ដុល្លារ​នេះ ព្រោះ​ត្រូវ​រៀបចំ​បែប​សួនច្បារ និង​រៀប​មាន​រូប​សត្វ​ហង្ស ក្ងោក មេអំបៅ ក្ងាន ចាប និង​សត្វ​ជាច្រើន​ប្រភេទ​ទៀត។ ប្រភេទ​ផ្កា​កូឡា ហើយ​ពណ៌​ផ្កា​ដែល​ប្រើ​ច្រើន​បំផុត​គឺ​ក្រហម ស្វាយ ផ្កា​ឈូក​ចាស់ និង​លឿង​ជាដើម ហើយ​មិនមែន​រៀបតែ​ចំហៀង​ឡើយ​តាំងពី​លើ និង​រៀប​កន្លែង​កាត់​នំ​ធំ​ខ្លាំង។

មួយ​ចំណុច​បន្ថែម​ទៀត គឺ​ក្នុង​រោង​ការ​ពោរពេញ​ដោយ​ក្លិន​ក្រអូប​របស់​ផ្កា​រាប់​លាន​ទង​បែប​នេះ ហើយ​អ្នក​ចូលរួម​សុទ្ធតែ​សរសើរ​ថា រោងការ​រៀបចំ​សម​ឋានៈ​ម្ចាស់​កម្មវិធី​តែម្ដង៕

រូបភាព៖ The Ring