កាលពីអំឡុងឆ្នាំ ២០២២ កន្លងទៅ ធនាគារវឌ្ឍនៈរបស់អ្នកឧកញ៉ា សំអាង បានប្រកាសពីអគ្គនាយកប្រតិបត្តិថ្មី គឺលោក អេនតូនី ជិន-Anthony Chin។ មុនឡើងជា CEO នៃធនាគារវឌ្ឍនៈជនជាតិម៉ាឡេស៊ីរូបនេះ ធ្លាប់បម្រើការងារនៅធនាគារនាយកប្រតិបត្តិនៃធនាគារ Maruhan Japan Bank ប្រទេសឡាវ អំឡុងឆ្នាំ ២០១៩-២០២១។
ខាងក្រោមជាជីវប្រវត្តិខ្លះៗរបស់ Chief Executive Officer ធនាគារវឌ្ឍនៈដែលមានអ្នកឧកញ៉ា សំអាង ជាប្រធានក្រុមប្រឹក្សាភិបាល ជាសហស្ថាបនិក ភាគទុនិកបង្កើតធនាគារ វឌ្ឍនៈ៖
លោក Anthony Chin Min Khongជាជនជាតិម៉ាឡេស៊ីបានចូលបម្រើការងារជាមួយធនាគារវឌ្ឍនៈកាលពីថ្ងៃទី ៣ ខែតុលា ឆ្នាំ ២០២២ និងបានតែងតាំងជានាយកប្រតិបត្តិនៅថ្ងៃទី ១ ខែវិច្ឆិកា ឆ្នាំ ២០២២។
Anthony Chin បានបញ្ចប់ថ្នាក់បរិញ្ញាបត្រពាណិជ្ជកម្ម (Majors in Finance & Marketing) ពីសាកលវិទ្យាល័យបច្ចេកវិទ្យា Sydney ប្រទេសអូស្ត្រាលី និង Master of Business Administration សាកលវិទ្យាល័យ Herriot-Watt ចក្រភពអង់គ្លេស។
មិនតែប៉ុណ្ណោះ Anthony ក៏ទទួលបានវិញ្ញាបនបត្រពីវិទ្យាស្ថាន Chartered Banker ដែលត្រូវបានបង្កើតឡើងក្នុងឆ្នាំ ១៨៧៥ ហើយជាវិទ្យាស្ថានធនាគារដែលមានជំនាញវិជ្ជាជីវៈចំណាស់ជាងគេបំផុតនៅលើពិភពលោក និងជាវិទ្យាស្ថានធនាគារតែមួយគត់នៅសេសសល់ក្នុងចក្រភពអង់គ្លេស ព្រមទាំង Asian Institute of Chartered Bankers និង Certified Credit Professional AICB។
ជាង ២៥ ឆ្នាំនៃបទពិសោធន៍ផ្នែកធនាគារពាណិជ្ជជាមួយនឹងការយល់ដឹងស៊ីជម្រៅពីមនុស្ស, អាជីវកម្ម និងបច្ចេកវិទ្យាហិរញ្ញវត្ថុ។ Anthony Chin ជានាយកប្រតិបត្តិនៃធនាគារជប៉ុន Maruhan នៅក្នុង ឡាវ និងបានអង្គុយនៅក្នុងក្រុមប្រឹក្សាភិបាលរបស់ធនាគារស្ថាបនាប្រទេសកម្ពុជា។ មុនពេលមកកម្ពុជា គាត់ជានាយករងនៃ AmBank (M ) Berhad និងបានកាន់តួនាទីជាអ្នកគ្រប់គ្រងជាន់ខ្ពស់ជាច្រើន។
លោកគឺជាសមាជិកស្ថាបនិកនៃបណ្ដាញអភិបាលកិច្ចអាកាសធាតុអាស៊ាន ក្រុមប្រឹក្សាភិបាល Fintech របស់ឡាវ និងជាក្រុមប្រឹក្សានៃគម្រោងធានាឥណទានឡាវ៕