ក្រុមហ៊ុន Pepsi ប្រកាសចាក់លុយវិនិយោគ ៤០០លានដុល្លារ នៅប្រទេសវៀតណាម

អន្តរជាតិ

ក្រុមហ៊ុនផលិតភេសជ្ជៈអាមេរិក PepsiCo Inc បានប្រកាសពីការវិនិយោគទ្រង់ទ្រាយធំមួយ នៅប្រទេសវៀតណាម ក្នុងទំហំទឹកប្រាក់ប្រហែល ៤០០លានដុល្លារ ដើម្បីសាងសង់រោងចក្រចំនួន ២នៅទីនោះ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

យោងតាមការចុះផ្សាយពីសារព័ត៌មាន CNA បានបង្ហាញថា ការបណ្ដាក់ទុនមួយនេះ ធ្វើឡើងបន្ទាប់ពីគណៈប្រតិភូធុរកិច្ចជនអាមេរិក ប្រមាណ ៦០ក្រុមហ៊ុន បានបំពេញទស្សនកិច្ចនៅប្រទេសវៀតណាម រយៈពេល ៣ថ្ងៃនាសប្ដាហ៍នេះ។

រោងចក្រទាំង ២ របស់ក្រុមហ៊ុន Pepsi នឹងលេចវត្តមាននៅក្នុងខេត្ត Long An ក្នុងទំហំទឹកប្រាក់សាងសង់ ៣០០លានដុល្លារ ដែលផ្ដោតលើការផលិតភេសជ្ជៈ និងមួយទៀតនៅក្នុងខេត្ត Ha Nam ក្នុងតម្លៃជិត ១០០លានដុល្លារ។

សូមជម្រាបដែរថា ក្រុមហ៊ុន Pepsi បច្ចុប្បន្នមានរោងចក្រផលិតភេសជ្ជៈនៅវៀតណាម ចំនួន ៥កន្លែង ដោយពួកគេចាប់ផ្ដើមប្រឡូកចូលទីផ្សារក្នុងប្រទេសមួយនេះ តាំងពីឆ្នាំ ១៩៩៤៕