ក្រោយទិញបុរីលំដាប់អភិជនចំនួន២ជាប់គ្នាក្នុងបុរីវិមានសំណាង ម្ចាស់ប្រេន ពេជ្រឈី ភីហ្វាយប្រេន ចែករំលែកពីរបៀបបុកគ្រឹះសាងសង់ផ្ទះយកង៉ូវហេង

អាជីវកម្ម

ថ្មីនេះៗ អគ្គនាយិកាក្រុមហ៊ុន Pichy P-White Brand Cambodia បានកាន់លុយជិត២លានដុល្លារទៅទិញបុរីលំដាប់អភិជន វិមានសំណាង របស់ឧកញ៉ាបណ្ឌិត គីម ហ៊ាង។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ក្រោយទិញភូមិគ្រិះស្ដង់ដារអភិជននេះហើយ នៅព្រឹកថ្ងៃទី២៤ ខែមីនា ម្ចាស់ប្រេន ពេជ្រឈី ភីហ្វាយប្រេន បាននិមន្ដព្រះសង្ឃ អាចារ្យ សូត្រមន្ដប្រោះព្រំ និងក្រុងពាលីដីសាងសង់បុរី ដើម្បីយកង៉ូវហេង មានលាភ មានជ័យរកស៊ីកាន់តែមានបាន។

ជាមួយនឹងពិធីក្រុងពាលីតាមបែបខ្មែរនេះ អគ្គនាយិកាក្រុមហ៊ុន Pichy P-White Brand Cambodia បានលើកឡើងថា ខ្លួនមិនត្រឹមតែធ្វើពិធីក្រុងពាលីតាមបែបខ្មែរប៉ុណ្ណោះទេ ក៏បានរៀបចំតាមក្បួនហុងស៊ុយផងដែរ។ សម្រាប់ការធ្វើបែបខ្មែរ គឺមានដូចជា ការប្រោះព្រំ និងក្រុងពិលី មើលថ្ងៃណាល្អ រាប់ចាប់ឡើងតាំងពីការចាក់ទឹក បាចផ្កាឡើង ។ បើសម្រាប់ហុងស៊ុយវិញ គឺលោកស្រីទិញត្បូង សន្លឹកមាស និងថ្មផ្សេងៗ យកទៅដាក់ក្នុងគ្រិះនឹងតែម្ដង។ សម្រាប់ការរៀបចំផ្សេងៗ គឺមានការរៀបចំយ៉ាងល្អ គោរពទៅតាមពេលវេលា ធ្វើឱ្យសន្ទុះនៃការរកស៊ីកើនឡើង។ ជាមួយគ្នានោះលោកស្រីផ្ដាំថា បើចង់ធ្វើការបុកគ្រិះផ្ទះ ចង់ឱ្យការងាររកស៊ី ចំរុងចម្រើនគ្រប់ផ្លូវ ត្រូវធ្វើតាមរបៀបនេះ។

បន្ថែមទៀតនោះ អគ្គនាយិការក្រុមហ៊ុនលក់លេ និងផលិតផលដ៏ល្បីរូបនេះ ក៏បានបង្ហាញអារម្មណ៍ភ្ញាក់ផ្អើលចំពោះសំណង់លំនៅឋានលំដាប់អភិជននៅស្រុកខ្មែរមានតែមួយនេះ។ លោកស្រីបានលើកឡើងជាមួយក្ដីរំភើបក្រោយទិញវីឡាឃ្វីនចំនួន២ ថាមូលហេតុដែលជ្រើសរើសទិញផ្ទះ ប្រភេទភូមិគ្រិះ តម្លៃខ្ពស់ខ្ទង់លានដុល្លារក្នុងមួយខ្នង នៅបុរីវិមានសំណាង ពីព្រោះគម្រោងបុរីនៅវិមានសំណាង មានច្រើនប្រភេទសម្រាប់ជ្រើសរើស ,ជាគម្រោងបុរីទី១នៅក្នុងស្រុកខ្មែរដែលធ្វើឱ្យលោកស្រីហ៊ានស្រែកថា Wow ដែលលោកស្រីចង់បានយូរហើយ, ការសាងសង់ផ្ទះលំដាប់អភិជននេះបានធ្វើឱ្យភ្ញៀវក៏ដូចជាអតិថិជនមានអារម្មណ៍ថា ដូចរស់នៅក្នុងវិមានដ៏ធំស្កឹមស្កៃ ដែលពោរពេញទៅភូមិគ្រិះសុទ្ធតែម្ដង រស់នៅដោយអភិជនថ្លៃថ្នូរ ហើយតំបន់ដែលរស់នៅ ធ្វើឱ្យអតិថិជនមានអារម្មណ៍ថារស់នៅក្នុងវិមាន អត់ខុសពីឋានសួគ៌, មួយវិញទៀតគឺការទិញចាប់ពីវីឡាឃ្វិនឡើងទៅ គ្រប់អតិថិជននឹងមានអារម្មណ៍ថា ខ្លួនរស់នៅក្នុងវិមានមួយ ព្រោះសុទ្ធសឹងតែជាប្រភេទផ្ទះធំៗទាំងអស់ គម្រោងធំៗ ទីធ្លាផ្ទះធំៗ មិនមានពាក្យថាចង្អៀត ហើយអតិថិននឹងមិនមានអារម្មណ៍ថា ទិញផ្ទះអស់រាប់លានដុល្លារដែរ តែមានអារម្មណ៍ថាការរស់នៅធម្មតានោះឡើយ, ចំណុចពិសេសមួយទៀត ការទិញលំនៅឋានបែបអភិជននេះ នឹងធ្វើឱ្យងាយស្រួលក្នុងការលក់ចេញ ព្រោះទីតាំង តំបន់ភូមិសាស្រ្តអំណោយផល។

អគ្គនាយិកាក្រុមហ៊ុន Pichy P-White Brand Cambodia បានសម្រេចចិត្ដទិញបុរី នៅវិមានសំណាងចំនួនពីរចាយលុយអស់ជិត២លានដុល្លារ គឺជាប្រភេទវីឡាឃ្វីនកណ្ដាលមួយ និងវីឡាឃ្វីនកែងមួយ។

សូមជម្រាបថា បុរី វិមានសំណាង របស់លោកឧកញ៉ា បណ្ឌិត គីម ហ៊ាង និងលោកជំទាវឧកញ៉ា គង់ សំណាង ជាបុរី លំដាប់ អភិជន ដែលមានម៉ូដផ្ទះវីឡា ៤ប្រភេទគឺ វីឡារ៉ូយាល់ វីឡាឃីង វីឡាឃ្វីន និងវីឡាព្រីន។ បុរី វិមានសំណាង ស្ថិតនៅខាងជើងក្រសួងដែនដី ចង្ងាយ២៥០០ម៉ែត្រ សាងសង់លើដី ២៥ហិកតា បុរី មានសួនច្បារ កន្លែងហាត់ប្រាណ កន្លែងលេង កីឡា ផ្លូវ ធំ ដើមឈើច្រើន និងព្រែកធម្មជាតិ ស្មើជិត ៤០% នៃផ្ទៃដីសរុប ដែលសាកសមបំផុត សម្រាប់ គ្រួសារ អភិជន កម្ពុជាស្នាក់នៅប្រចាំថ្ងៃ៕