អតីតរដ្ឋមន្ត្រីក្រសួងដឹកជញ្ជូនសិង្ហបុរី ត្រូវបានចោទប្រកាន់ពីបទអំពើពុករលួយ ៨ករណីបន្ថែមទៀត

អន្តរជាតិ

កាលពីថ្ងៃទី២៥ ខែមីនា ស្ថាប័នប្រឆាំងអំពើពុករលួយបាននិយាយថា អតីតរដ្ឋមន្ត្រីក្រសួងដឹកជញ្ជូនសិង្ហបុរីលោក S. Iswaran ត្រូវបានចោទប្រកាន់ចំនួនប្រាំបីករណីបន្ថែមទៀត នៅក្នុងសំណុំរឿងពុករលួយដ៏ល្បីបំផុតនៅក្នុងជួររដ្ឋាភិបាល។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន VN Express ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ការិយាល័យស៊ើបអង្កេតអំពើពុករលួយ (CPIB) បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ការចោទប្រកាន់បន្ថែមទៀតនេះ គឺដោយសារតែលោកទទួលបាននូវរបស់ដែលមានតម្លៃប្រហែល ១៨ ៩៥៦ដុល្លារសិង្ហបុរី (១៤ ០៧៧ដុល្លារអាមេរិក) ពីបុគ្គលម្នាក់ដែលមានទំនាក់ទំនងស្និទ្ធស្នាលជាមួយក្រសួងដឹកជញ្ជូន។

ដូច្នេះហើយបច្ចុបន្នលោក Iswaran កំពុងតែប្រឈមមុខនឹងការចោទប្រកាន់ពីបទអំពើពុករលួយ ព្រមទាំងបទរាំងស្ទះដំណើរការយុត្តិធម៌សរុបដល់ទៅចំនួន ៣៥ករណី ហើយប្រសិនបើតុលាការធ្វើការផ្តន្ទាទោសពីបទពុករលួយវិញនោះ លោកនឹងត្រូវពិន័យជាទឹកប្រាក់រហូតដល់ទៅ ១០០ ០០០ដុល្លារសិង្ហបុរី ឬប្រឈមមុខនឹងការជាប់ពន្ធនាគាររយៈពេលប្រាំពីរឆ្នាំ។

គួរជម្រាបថា លោក Iswaran ត្រូវបានចាប់ខ្លួនកាលពីខែកក្កដាឆ្នាំមុន ពីចោទប្រកាន់ថាលោកបានទទួលប្រាក់ចំនួន ៣៨៤ ៣៤០ដុល្លារសិង្ហបុរី (២៨៦ ១៨១ដុល្លារអាមេរិក) ពីមហាសេដ្ឋីអចលនទ្រព្យលោក Ong Beng Seng ព្រមទាំងសំបុត្រចូលទស្សនាការប្រកួតបាល់ទាត់ ការប្រគំតន្ត្រី ការហោះហើរ ព្រមទាំងសំបុត្រទៅទស្សនាកម្មវិធីប្រណាំងរថយន្ត Formula 1 Grand Prix ដោយឥតគិតថ្លៃផងដែរ៕