អ្នកឧកញ៉ា គួច ម៉េងលី ក្រោយរងការខាតបង់ វិនិយោគមិនទាន់បានការប្រាក់ពីក្រុមហ៊ុន ខេមបូឌាន អ៊ិនវេសស្ទើរ ខបភើរេសិន ភីអិលស៊ី ថ្មីៗនេះមានព័ត៌មានមួយចំនួនបានចោទថាលោកជាប់ពាក់ព័ន្ធ ជាសមាជិកក្រុមប្រឹក្សាភិបាល CIC។
តាមរយៈការបំភ្លឺជាសាធារណៈ នៅថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៤ អ្នកឧកញ៉ា គួច ម៉េងលី បានឱ្យដឹងថា ចាប់ពីថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០១៨ រហូតមកដល់បច្ចុប្បន្ន លោកលែងជាសមាជិកក្រុមប្រឹក្សាភិបាល នៃក្រុមហ៊ុន ខេមបូឌាន អ៊ុន វេសស្ទ័រ ខបភើរេសិន ភីអិលស៊ី Cambodian Investors Corporation Plc. (CIC) ទៀតហើយ។
អ្នកឧកញ៉ា បន្ថែមថា លោកក៏បានចំណាយថវិកាផ្ទាល់ខ្លួនក្នុងការវិនិយោគ ដោយពុំដែលបានធ្វើការកៀរគរប្រមូលថវិកាពីនរណាម្នាក់ ឬក្រុមហ៊ុនណាមួយដើម្បីយកមកវិនិយោគ ក្នុងក្រុមហ៊ុន CIC នេះទេ។
សូមជម្រាបជូនថា កន្លងទៅថ្មីៗនេះ អ្នកឧកញ៉ា គួច ម៉េងលី បានប្រកាសពីការខាតបង់ប្រាក់ជិត៣០ម៉ឺនដុល្លារ ក្នុងការវិនិយោគជាមួយក្រុមហ៊ុន CIC ដោយមិនទាន់ទទួលបានដំណោះស្រាយណាមួយនោះឡើយ៕