ក្រោយមានការគាំទ្រខ្លាំង ឥឡូវនេះលោកស្រីឧកញ៉ា គួន ធីតា បើកដំណើរការមន្ទីរពហុព្យាបាល និងសម្ភព អរឃីត សាខាសែនសុខ

ជុំវិញ​ឧកញ៉ា

មន្ទីរ​ពហុ​ព្យាបាល និង​សម្ភព​អរឃីត កោះពេជ្រ បាន​បើក​ដំណើរ​ការ​ជាង ៤ ឆ្នាំ​មក​ហើយ និង​ទទួល​បាន​ការ​ជឿ​ទុក​ចិត្ត​ពី​សំណាក់​អ្នក​ជំងឺ​ច្រើន ហើយ​ពេល​នេះ លោក​ស្រី​ឧកញ៉ា គួន ធីតា បាន​សម្រេច​បើក​ដំណើរ​ការ​សាខា​ថ្មី​បន្ថែម​ទៀត។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

កាល​ពី​ថ្ងៃ​អាទិត្យ​ទី ២៤ ខែ​មីនា ឆ្នាំ ២០២៤ លោក​ស្រីឧកញ៉ា គួន ធីតា បាន​រៀបចំ​ពិធី​សូត្រ​មន្ត និង​ក្រុងពាលី លើក​រាសី នៅ​អគារ អរឃីត​ថ្មី​ស្ថិតនៅ​ខណ្ឌ​សែនសុខ។ លោក​ឧកញ៉ា គួន ធីតា ក្នុង​ឱកាស​សូត្រមន្ត បើក​ដំណើរ​ការ​សាខា​ថ្មី​នៃ​មន្ទីរ​ពហុ​ព្យាបាល និង​សម្ភព អរឃីត​សាខា​សែនសុខ មាន​ទឹក​មុខ​ស្រស់​បំព្រង ហើយ​ក៏​មាន​វត្តមាន​គ្រួសារ​ទាំងមូល​ក្នុង​ឱកាស​នោះ​ផង​ដែរ

មន្ទីរ​ពហុ​ព្យាបាល និង​សម្ភព អរឃីត​សាខា​សែនសុខ មាន​សេវា​ព្យាបាល និង​ថែទាំ​ផ្នែក​សម្ភព  រោគស្រី  ត្រចៀក  ច្រមុះ  កុមារ និង​សុខភាព​គ្រួសារ។ សម្រាប់​អាសយដ្ឋាន ផ្លូវ​លេខ 1007  ខ័ណ្ឌ​សែនសុខ រាជធានីភ្នំពេញ។

លោកស្រីឧកញ៉ា គួន ធីតា ជាម្ចាស់ម្នាក់​នៃ​មន្ទីរ​ពេទ្យ​អរឃីត ដែល​មាន2សាខា គឺ​សាខា​កោះពេជ្រ និង​សាខា​សែនសុខ ហើយ​ក្រៅពី​នោះ លោកស្រី​ឧកញ៉ា គួន ធីតា ក៏​ជា​ស្ថាបនិក និង​ជា​ប្រធាន​​ក្រុមប្រឹក្សាភិបាល​នៃ​មន្ទីរពេទ្យ​អន្តរជាតិ អរៀនដា មន្ទីរ​ពហុ​ព្យាបាល និង​សម្ភព អរៀនដា ថែម​ទៀត​ផង៕