របាយការណ៍ពីគេហទំព័រ Hurun បានបង្ហាញថា ទីក្រុងម៉ុមបៃ នៃប្រទេសឥណ្ឌាបានក្លាយជាទីក្រុង ដែលមានមហាសេដ្ឋីរស់នៅច្រើនបំផុតប្រចាំទ្វីបអាស៊ី ពោលគឺមានមហាសេដ្ឋីកំពុងរស់នៅចំនួន ៩២រូប។
ជាមួយគ្នា វាក៏ជាទីក្រុងមានមហាសេដ្ឋីរស់នៅច្រើនបំផុតលើលោកទី៣ ផងដែរ បន្ទាប់ពីទីក្រុងឡុងដ៍ នៃចក្រភពអង់គ្លេស និងទីក្រុងញ៉ូវយ៉ក របស់សហរដ្ឋអាមេរិក។
គួររំលឹកបន្តិចថា នេះគឺជាលើកទីមួយហើយ ដែលទីក្រុងប៉េកាំង របូតតំណែងជាទីក្រុងមានមហាសេដ្ឋីរស់នៅច្រើនបំផុតក្នុងទ្វីបអាស៊ី ខណៈតួលេខមហាសេដ្ឋីរស់នៅទីក្រុងប៉េកាំងមាន ៩១នាក់ ស្របពេលនៅទីក្រុងម៉ុមបៃមាន ៩២នាក់។
ដោយឡែក បើនិយាយពីប្រទេសដែលមានមហាសេដ្ឋីរស់នៅច្រើនបំផុត សម្រាប់ឆ្នាំ២០២៤នេះ គឺប្រទេសចិន នៅតែស្ថិតលើកំពូលតារាង ដោយមានមហាសេដ្ឋីរស់នៅដល់ទៅ ៨១៤នាក់ តាមពីក្រោយដោយសហរដ្ឋអាមេរិកមាន ៨០០នាក់ និងប្រទេសឥណ្ឌាមាន ២៧១នាក់៕