លោក ចូ បៃដិនប្រកាសថា សហព័ន្ធរ៉ាប់រងការចំណាយទាំងអស់ លើការសង់ស្ពានដែក Francis Scott Key

អន្តរជាតិ

ការបាក់ស្ពានដែក Francis Scott Key នៅទីក្រុង Baltimore កាលពីយប់ថ្ងៃទី២៦ ខែមីនា បង្កឡើងដោយនាវាដឹកទំនិញ DALI បានធ្វើឲ្យមានការភ្ញាក់ផ្អើល និងមានគ្រោះថ្នាក់ជាខ្លាំង ស្របពេលប្រធានាធិបតីអាមេរិក លោក ចូ បៃដិន ក៏បានចេញបញ្ជាភ្លាមៗ ចំពោះចំណាត់ការ​សាងសង់ស្ពានឡើងវិញផងដែរ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

យោងតាមការចុះផ្សាយពីគេហទំព័រ Politico បានបង្ហាញថា មេដឹកនាំអាមេរិកបានអះអាងថា សហព័ន្ធនឹងរ៉ាប់រងរាល់ការចំណាយទាំងអស់ លើការសង់ស្ពានឡើងវិញជាបន្ទាន់ ដោយមិនអាចរង់ចាំសំណងពីក្រុមហ៊ុន Grace Ocean ដែលជាម្ចាស់របស់នាវាបើកបុកស្ពាន​នោះបានឡើយ។

ប្រធានាធិបតីអាមេរិករូបនេះ ក៏បាននិយាយទៀតថា ការចំណាយទាំងអស់លើការសង់ស្ពាន​វិញ គឺអាចមានទំហំច្រើន ដូច្នេះលោកអាចនឹងត្រូវជជែកជាមួយសមាជិកសភាដទៃ ដើម្បីស្នើសុំកញ្ចប់ទឹកប្រាក់បន្ថែម។

ជាមួយគ្នា សមាជិកសភាលោក Chris Van Hollen ក៏បានបង្ហើបដែរថា ផែនការសាងសង់ស្ពានដែក Francis Scott Key ឡើងវិញ គឺត្រូវចំណាយពេលយូរ និងថវិកាច្រើនណាស់ ដូច្នេះលោកមិនទាន់លំអិតថា វានឹងត្រូវការពេលយូរប៉ុណ្ណា ដើម្បីអាចបញ្ចប់គម្រោងសាងសង់នេះបានឡើយ៕