អ្នកឧកញ៉ា ពុង ឃាវសែ បរិច្ចាគថវិកា ២០ម៉ឺនដុល្លារ ជូនកាកបាទក្រហមកម្ពុជា

ជុំវិញ​ឧកញ៉ា

អ្នកឧកញ៉ា ពុង ឃាវសែ ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន កាណាឌីយ៉ាគ្រុប និងភរិយា ​បាន​ចូលរួម​បរិច្ចាគ​ថវិកា​ចំនួន ២០ម៉ឺនដុល្លារ ជូន​ដល់កាកបាទក្រហមកម្ពុជា នៅក្នុងឱកាសខួប១៦១ ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍ​ចន្ទ​ក្រហម ៨ ឧសភា ឆ្នាំ២០២៤។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ជារៀងរាល់ឆ្នាំ អ្នកឧកញ៉ា ពុង ឃាវសែ ​​ប្រធានសមាគមអ្នកសាងសង់កម្ពុជា និង​ភរិយា​ តែងតែចូលរួម​បរិច្ចាគទ្រព្យ​ធន​ផ្ទាល់ខ្លួន​ជូនដល់កាកបាទក្រហមកម្ពុជា និងចូលរួមឧបត្ថម្ភថវិកាជួយដល់យុទ្ធនាការផ្សេងៗ របស់ប្រមុខ​រាជរដ្ឋាភិបាល ព្រមទាំងបានចូលរួមឧបត្ថម្ភដល់កម្មវិធីសប្បុរសជាច្រើនទៀត​ផងដែរ។

សូមជម្រាបថា ខួប១៦១ ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភា ឆ្នាំ២០២៤ នឹង​ប្រារព្វឡើង​ក្រោមប្រធានបទ «រួមគ្នាជាមួយកាកបាទក្រហមកម្ពុជា ដើម្បីសហគមន៍មានសុខភាពល្អ និងមានភាពធន់នឹង​អាកាស​ធាតុ»។ ថវិកា​ដែល​ទទួល​បាន​ពី​សប្បុរសជន សមាគមជាតិមួយនេះ​នឹង​​ប្រើប្រាស់​ដើម្បី​បន្តផ្តល់សេវាកម្មមនុស្សធម៌ ដោះស្រាយបញ្ហា​ប្រឈម​នានា បន្តពង្រឹងភាពធន់សហគមន៍ និងជួយសម្រាលទុក្ខលំបាកប្រជាពលរដ្ឋរងគ្រោះ និង​ងាយរងគ្រោះបំផុត តាម​គោលការណ៍​គ្រឹះរបស់ចលនាអន្តរជាតិកាកបាទក្រហម និងអឌ្ឍចន្ទក្រហម៕