ក្រុមហ៊ុនកូរ៉េខាងត្បូង LG Group ត្រៀមចាក់លុយជាង ៧០ពាន់លានដុល្លារ វិនិយោគក្នុងស្រុក

អន្តរជាតិ

ក្រុមហ៊ុនខ្នាតយក្សកូរ៉េខាងត្បូង LG Group កំពុងត្រៀមកញ្ចប់ទឹកប្រាក់ ១០០ទ្រីលានវ៉ុន ឬប្រមាណ ៧៤,៤ពាន់លានដុល្លារ ដើម្បីវិនិយោគនៅក្នុងប្រទេស សម្រាប់រយៈពេល ៥ឆ្នាំខាងមុខ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

យោងតាមការចុះផ្សាយពីគេហទំព័រ CNA បានបង្ហាញថា LG Group ត្រៀមចាយលុយដ៏ច្រើន​បែបនេះ គឺដើម្បីធានាឲ្យបាននូវការប្រកួតប្រជែងទីផ្សារ ដែលកំពុងស្វិតស្វាញលើវិស័យបច្ចេកវិទ្យា AI បច្ចេកវិទ្យា បច្ចេកវិទ្យាសម្អាតបរិស្ថាន និងវិស័យរីកចម្រើនផ្សេងទៀតដូចជាថ្ម គ្រឿងបន្លាស់រថយន្ត និងគ្រឿងអេឡិចត្រូនិកជំនាន់ក្រោយជាដើម។

ទោះជាយ៉ាងណា ក្រុមហ៊ុនដ៏ធំមួយនេះ នៅមិនទាន់បង្ហាញលំអិតទាក់ទងនឹងផែនការ​ចាយលុយវិនិយោគបែបណានោះទេ ដោយគ្រាន់តែអាចដឹងថា ការចំណាយលុយសារនេះ គឺជាកញ្ចប់ទឹកប្រាក់ធំបំផុតមួយរបស់ក្រុមហ៊ុន។

សូមជម្រាបដែរថា ប៉ុន្មានឆ្នាំចុងក្រោយនេះ ក្រុមហ៊ុន LG ហាក់មិនសូវមានភាពលេចធ្លោរខ្លាំង បើធៀបនឹងដៃគូប្រជែងធំៗដូចជា Samsung ឡើយ ដូច្នេះទើបពួកគេត្រូវតែបង្កើនការវិនិយោគ ដើម្បីដណ្ដើមចំណែកទីផ្សារបានខ្លះពីក្រុមហ៊ុនគូប្រជែងដទៃ៕