ឧកញ៉ា តែ តាំងប៉ ចូលរួមកិច្ចប្រជុំសរុបសមិទ្ធិផល៣ឆ្នាំនៃការអនុវត្តយុទ្ធសាស្រ្តការទូតសេដ្ឋកិច្ច និងប្រមូលធាតុចូលសម្រាប់រៀបចំយុទ្ធសាស្ត្រឆ្នាំ ២០២៤-២០២៨

ជុំវិញ​ឧកញ៉ា

ឧកញ៉ា តែ តាំងប៉ ប្រធានក្រុមប្រឹក្សាភិបាល នៃសមាគមមូលនិធិសម្ដេចតេជោ និងជាប្រធាន FASMEC បានចូលរួមកិច្ចប្រជុំបូកសរុបសមិទ្ធផលរយៈពេល ០៣ឆ្នាំ នៃការអនុវត្តយុទ្ធសាស្ត្រការទូតសេដ្ឋកិច្ច និងប្រមូលធាតុចូល សម្រាប់រៀបចំយុទ្ធសាស្ត្រការទូតសេដ្ឋកិច្ច ឆ្នាំ ២០២៤-២០២៨។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

កិច្ចប្រជុំនេះរៀបចំឡើងកាលពីថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៤ នៅសណ្ឋាគារ SUN &MOON ដោយក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ដែលមានឯកអគ្គរាជទូត និងអគ្គកុងស៊ុលរបស់កម្ពុជា ២៨ប្រទេស ប្រមាណ ៤៣រូបចូលរូមផងដែរ។

សូមជម្រាបជូនថា ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានប្រកាសដាក់ឱ្យអនុវត្ត «យុទ្ធសាស្រ្តការទូតសេដ្ឋកិច្ចឆ្នាំ២០២១-២០២៣»ជាផ្លូវការកាលពីខែមករា ឆ្នាំ២០២១មក ដើម្បីជាការចូលរួមក្នុងការធ្វើពិពិធកម្មប្រភពកំណើន ដៃគូសេដ្ឋកិច្ច និងពាណិជ្ជកម្មបន្ទាប់ពីចំណាយពេលជាង២ឆ្នាំ។ហើយ ជាត្រីវិស័យក្នុងការពង្រឹងប្រសិទ្ធភាព ការងារផ្នែកការទូតសេដ្ឋកិច្ច និងដើម្បីចូលរួមជាវិភាគទានពង្រឹងជន្ទល់កំណើនសេដ្ឋកិច្ច កាត់បន្ថយការពឹងផ្អែកលើជំនួយពីខាងក្រៅ និងលើកកម្ពស់ផលប្រយោជន៍កម្ពុជានៅក្នុងតំបន់ និងអន្តរជាតិ។

ចាប់តាំងពីការប្រកាសដាក់ឱ្យអនុវត្តន៍នូវយុទ្ធសាស្រ្តការទូតសេដ្ឋកិច្ចកាលពីឆ្នាំ២០២១ ស្ថានតំណាងកម្ពុជា និងបរទេសបានខិតខំអនុវត្តន៍ការងារការទូតសេដ្ឋកិច្ចដោយសម្រេចបាននូវសមិទ្ធផលជាច្រើន តាមរយៈការទទួលជំនួបពិភាក្សាការងារជាមួយវិស័យឯកជនបរទេស ការរៀបចំវេទិកាធុរកិច្ច ផ្គូរផ្គងក្រុមហ៊ុន សហគ្រាស ការចូលរួមដាក់តាំងបង្ហាញផលិតផលខ្មែរនៅបរទេស ការផ្សព្វផ្សាយពីសក្តានុពលទេសចរណ៍កម្ពុជាទៅកាន់អន្តរជាតិជាដើម៕