អ្នកឧកញ៉ា ឧកញ៉ា គណៈប្រតិភូសភាពាណិជ្ជកម្ម ១០រូប អមដំណើរសម្តេចតេជោ ហ៊ុន សែន ទស្សនកិច្ចទៅកាន់ទីក្រុងអវកាសអន្តរជាតិនៅចិន

ជុំវិញ​ឧកញ៉ា

អ្នកឧកញ៉ា ឧកញ៉ា គណៈប្រតិភូសភាពាណិជ្ជកម្មកម្ពុជា ចំនួន១០រូប បានអញ្ជើញអមដំណើរសម្តេចតេជោ ហ៊ុន សែន ប្រធានឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ ទស្សនកិច្ចទៅកាន់ទីក្រុងអវកាសអន្តរជាតិ (Wenchang International Aerospace City ) ស្ថិតនៅទីក្រុង Wenchang ខេត្ត Hainan ប្រទេសចិន។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

អ្នកឧកញ៉ា ឧកញ៉ា ចំនួន ១០រូប ដែលអមដំណើរសម្តេចតេជោចុះទស្សនកិច្ចទីក្រុងអវកាសអន្តរជាតិ កាលថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៤ រួមមាន៖ ១)អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាប្រធានក្រុមប្រឹក្សាពិគ្រោះយោបល់ធុរកិច្ចអាស៊ានសម្រាប់កម្ពុជា, ២)អ្នកឧកញ៉ា លឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា, ៣)អ្នកឧកញ៉ា លី ឃុនថៃ អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា, ៤)អ្នកឧកញ៉ា វិញ ហួរ អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា, ៥)អ្នកឧកញ៉ា ឡាវ កាង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា, ៦)អ្នកឧកញ៉ា លាង ឃុន សមាជិកសភាពាណិជ្ជកម្មកម្ពុជា, ៧)អ្នកឧកញ៉ា ជាម ឃុនណាត សមាជិកសភាពាណិជ្ជកម្មកម្ពុជា, ៨)លោកស្រីអ្នកឧកញ៉ា អ៊ាន អេឡែន សមាជិកសភាពាណិជ្ជកម្មកម្ពុជា, ៩)ឧកញ៉ា ថៃ វ៉ាន់ សមាជិកសភាពាណិជ្ជកម្មកម្ពុជា និង ១០)លោកស្រីឧកញ៉ា នួន ពេជ្រសុផល អគ្គនាយករងជាន់ខ្ពស់សភាពាណិជ្ជកម្មកម្ពុជា ព្រមទាំងមានវត្តមាន លោក ហ៊ន សុភ័ក្រ ទីប្រឹក្សាក្រសួងព័ត៌មាន។

ក្នុងឪកាសនេះ សម្ដេចតេជោ ហ៊ុន សែន បានថ្លែងអំណរគុណជូនចំពោះថ្នាក់ដឹកនាំ នៃបណ្ឌិតសភាវិទ្យាស្ថានកសិកម្មត្រូពិច និងទីក្រុងអវកាសអន្តរជាតិ (Wenchang International Aerospace City) ដែលបានអនុញ្ញាតឲ្យរូបសម្តេចនិងប្រតិភូជាន់ខ្ពស់ បានចូលទស្សនកិច្ចសិក្សាស្វែងយល់ ពីសក្តានុពលនិងភាពរីកចំរើនដ៏ អស្ចារ្យនៃផ្នែកកសិកម្ម និងទីក្រុងអវកាសរបស់ខេត្តហៃណាន់។

សូមជម្រាបថា ទីក្រុងអវកាសអន្តរជាតិ ជាមូលដ្ឋានបាញ់បង្ហោះតាមឆ្នេរ សមុទ្រដំបូងគេបង្អស់របស់ប្រទេសចិន។ បច្ចុប្បន្នការជំរុញការវិនិយោគរបស់ទីក្រុងអវកាស រួមមាន៖ ការអភិវឌ្ឍន៍ផ្កាយរណប ការអភិវឌ្ឍក្កិត ការអភិវឌ្ឍន៍ ឧបករណ៍ក្នុងលំហអាកាស វិទ្យាសាស្ត្រអវកាស និងការរកឃើញ កម្មវិធីផ្កាយរណប ព័ត៌មានអេឡិចត្រូនិក ឧបករណ៍ កម្រិតខ្ពស់ សម្ភារៈថ្មី ថាមពលថ្មី កិច្ចសហប្រតិបត្តិការអន្តរជាតិ និងការផ្លាស់ប្តូរអវកាស ហិរញ្ញវត្ថុអវកាស។

នៅពេលអនាគត ទីក្រុងអវកាសនេះ នឹងផ្ដោតលើ ការអភិវឌ្ឍការបើកដំណើរការអវកាស និងឧស្សាហកម្មសេវាកម្មគាំទ្រ ផលិតផលអវកាសកម្រិតខ្ពស់ – R&D និង ឧស្សាហកម្មផលិត ព្រមទាំងបន្តជំរុញការអភិវឌ្ឍន៍ទិន្នន័យ និងកម្មវិធីធំៗលើលំហ ការអភិវឌ្ឍន៍រុំក្អែត ឧបករណ៍ ធ្វើតេស្តដី និងការធ្វើតេស្តការផ្គុំចុងក្រោយ វិទ្យាសាស្ត្រអវកាស និងការអប់រំបច្ចេកវិជ្ជា ទេសចរណ៍វប្បធម៌ ការអប់រំ និងបណ្តុះបណ្តាលកិច្ចសហប្រតិបត្តិការអន្តរជាតិលើលំហអាកាស។ល៕