ភ្ញៀវកិត្តិយសមង្គលការកូនស្រីឧកញ៉ា កែវ មុំ និងកូនប្រុសសម្ដេចវិបុលបញ្ញា សុខ អាន យប់មិញ សុទ្ធតែថ្នាក់ដឹកនាំធំៗលំដាប់ប្រទេស

ជុំវិញ​ឧកញ៉ា

មង្គលការ​កូន​ប្រុស​ពៅ​សម្ដេច​វិបុលបញ្ញា សុខ អាន និង​កូន​ស្រី​ឧកញ៉ា កែវ មុំ មាន​ការ​អញ្ជើញ​ចូលរួម​ពី​ភ្ញៀវ​ច្រើន​ខ្លាំង ហើយ​អ្វី​ដែល​សំខាន់​នោះ គឺ​សុទ្ធតែ​ជា​ថ្នាក់​ដឹកនាំ​សំខាន់​ៗ​ក្នុង​រាជរដ្ឋាភិបាល។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ក្នុង​នោះ​មាន​ថ្នាក់​ដឹកនាំ​ប្រទេស​គឺ​សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ,សម្ដេច​ពិជ័យ​សេនា ទៀ បាញ់ និង​ថ្នាក់​ដឹកនាំ​តាម​ស្ថាប័ន​សំខាន់​ៗ​ជាច្រើន​រូប​ទៀត ដែល​បាន​ចូលរួម​តាំងពី​ថ្ងៃ​រហូត​ដល់​កម្មវិធី​ទទួល​ទាន​ភោជនីយាហារ​តែម្ដង។

មិន​ត្រឹម​តែ​ថ្នាក់​ដឹក​នាំ​ប៉ុណ្ណោះ​ទេ​អ្នក​ជំនួញ​ល្បី​ៗ​ក្នុង​ស្រុក​ទាំង​ប៉ុន្មាន​សុទ្ធសឹង​បាន​ចូលរួម​ជូន​ពរជ័យ​គូ​ស្វាមី​ភរិយា​ថ្មីថ្មោង​នេះ។ ភ្ញៀ​វក៏​បាន​សរសើរ​ពី​ការ​រៀបចំ ក៏​ដូច​ជា​ប្រណីតភាព​នៃ​កម្មវិធី​របស់​គូស្នេហ៍​នេះ​ដែរ ពិតជា​ស័ក្ដិសម​ជា​ត្រកូល​អភិជន​ពិតៗ៕