ឧកញ៉ា តែ តាំងប៉ ចុះ MOU ជាមួយក្រុមហ៊ុន ហាឡា ផាក ដើម្បីជំរុញផលិតផលកម្ពុជាទៅកាន់ទីផ្សារសិង្ហបុរី ក៏ដូចជាទីផ្សារពិភពលោក

ជុំវិញ​ឧកញ៉ា

សម្ព័ន្ធសមាគមសហគ្រាសធុនតូច និងមធ្យមកម្ពុជា( FASMEC ) បានសម្រេចចុះអនុស្សរណៈនៃការយោគយល់គ្នា(MOU)ជាមួយនឹងក្រុមហ៊ុន ហាឡា ផាក (ខេមបូឌា) ខូអិលធីឌី Halal Park (Cambodia) Co.,LTD ដើម្បីជំរុញផលិតផលខ្មែរទៅកាន់ទីផ្សារសិង្ហបុរី ក៏ដូចជាទីផ្សារពិភពលោក កាលពីថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៤។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ពិធីចុះ MOUនេះធ្វើឡើងរវាងឧកញ៉ា តែ តាំងប៉ ប្រធានប្រធានក្រុមប្រឹក្សាភិបាល នៃសមាគមមូលនិធិសម្ដេចតេជោ និងជាប្រធាន FASMEC និងលោកម៉ូហដ៍ អាមីន បីន ម៉ូហដ៍ ហ្សាន (Mr.MOHD AMIN BIN MOHD ZAIN ) ប្រធានក្រុមហ៊ុន ហាឡា ផាក (ខេមបូឌា) ខូអិលធីឌី។

ការចុះអនុស្សរណៈយោគយល់នេះគឺមានគោលដៅជំរុញផលិតផលរបស់កម្ពុជាទៅកាន់ទីផ្សារសិង្ហបុរី ក៏ដូចជាទៅកាន់ទីផ្សារពិភពលោក ព្រមទាំងជួយគាំទ្រដល់វិស័យសហគ្រាសធុនតូច និងមធ្យម(SME) ដើម្បីយល់ដឹងអំពី ហាឡា (HALAL) ឲ្យកាន់តែច្បាស់ផងដែរ។

សូមជម្រាបជូនថា FASMEC កន្លងមកតែងតែចុះអនុស្សរណៈជាច្រើន ជាមួយសមាគម និងសហគ្រាសផ្សេងៗដែលជាការជួយអភិវឌ្ឍសង្គម និងវិស័យឯកជននៅកម្ពុជា ពិសេសវិស័យសហគ្រាសធុនតូច និងមធ្យម(SME)៕