ក្រុមហ៊ុន BYD ប្រកាស​ពន្យារ​ពេលគម្រោងសាងសង់រោងចក្រថ្មី នៅប្រទេសវៀតណាម

អន្តរជាតិ

ក្រុមហ៊ុនផលិតរថយន្តអគ្គិសនីខ្នាតយក្សរបស់ប្រទេសចិន BYD បានប្រកាស​ពន្យារ​ពេលផែនការរបស់ខ្លួន នៅក្នុងការសាងសង់រោងចក្រដំបូងបំផុត នៅក្នុងប្រទេសវៀតណាម។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Reuters។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

រំលឹកផងដែរថា រដ្ឋាភិបាលវៀតណាម បាននិយាយកាលពីខែឧសភាថា ក្រុមហ៊ុន BYD បានសម្រេចចិត្តក្នុងការសាងសង់រោងចក្រផលិត និងដំឡើងរថយន្តអគ្គិសនីរបស់ខ្លួន នៅក្នុងខេត្ត Phu Tho ភាគខាងជើងប្រទេសវៀតណាម ខណ:ទីនោះក៏ជាកន្លែងដែលក្រុមហ៊ុន Apple មានរោងចក្ររបស់ខ្លួន ផងដែរ។

ប៉ុន្តែបើតាមលោក Luong Thanh Tung អនុប្រធានក្រុមហ៊ុន Gelex Group ដែលជាក្រុមហ៊ុនគ្រប់គ្រងទីតាំងសួនឧស្សាហកម្មដែល BYD គ្រោងនឹងសាងសង់រោងចក្រថ្មីនេះ បាននិយាយថា៖ “ដោយសារតែការសម្រេចចិត្តផ្នែកយុទ្ធសាស្រ្ត និងការធ្លាក់ចុះនៃទីផ្សាររថយន្តអគ្គិសនី BYD បានពន្យារពេលផែនការរបស់ខ្លួន ក្នុងការសាងសង់រោងចក្រថ្មីនេះវិញ” ។

ទន្ទឹមនឹងនេះ ដោយថ្លែងក្នុងសន្និសីទសារព័ត៌មានមួយ នៅទីក្រុងហាណូយ លោក Tung បាននិយាយបន្ថែមទៀតថា បន្ទាប់ពីមានការចរចាជាយូរមក BYD បានយល់ព្រមបម្រុងទុកដីពាណិជ្ជកម្មចំនួន ១០០ ហិកតា នៅក្នុងសួនឧស្សាហកម្ម Phu Ha ដើម្បីសាងសង់រោងចក្រផលិតរថយន្តអគ្គិសនីថ្មីរបស់ខ្លួន។ ប៉ុន្តែបន្ទាប់ពីមានការពន្យារពេលទៅលើគម្រោងនេះ ភាគីទាំងពីរ កំពុងស្វែងរកពេលវេលាសមស្របផ្សេងទៀត ដើម្បីចាប់ផ្តើមគម្រោងនេះសារជាថ្មី៕