បុរីពិភពថ្មីរបស់អ្នកឧកញ៉ា ហុង ពីវ បាននៅតែបន្តទិញផ្ទះពីអតិថិជនវិញ ហើយរយៈពេល ៥ ខែនេះ ក្រុមហ៊ុនបានទិញចូលមកវិញ ២៦០ ផ្ទះហើយ។
អ្នកឧកញ៉ា ហុង ពីវ បានថ្លែងអំណរគុណដល់អតិថិជនទាំងអស់ដែលនៅតែបន្តគាំទ្រដល់ក្រុមហ៊ុន ពិភពថ្មីគ្រុប ដោយក្នុងខែ ៣ កន្លងទៅនេះ ក្រុមហ៊ុនលក់បាន ៥៨ ផ្ទះ សរុបរយៈពេល ៥ ខែ លក់បានចំនួន ២៦០ ផ្ទះ។
តាមការឲ្យដឹងនៅក្នុងសេចក្ដីជូនដំណឹងរបស់ក្រុមហ៊ុនពិភពថ្មីគ្រុប បានឲ្យដឹងថា ក្រុមហ៊ុននៅតែបន្តអនុវត្តតាមសេចក្ដីប្រកាស ហើយអនុភាពនៃសេចក្ដីប្រកាសនោះ មិនមានការអនុវត្តន៍ដោយភាពប្រតិសកម្មឡើយ។ មានអតិថិជនជាច្រើនបានស្ម័គ្រចិត្តមកទទួលយកលក្ខខណ្ឌនេះ ដូចជា៖
ទិន្នន័យទិញផ្ទះចូល រយៈពេល ៥ ខែបានបញ្ជាក់ថា៖ ១, ផ្ទះបានទិញចូលវិញ ចំនួន ១ ៩២៣ ទឹកប្រាក់ ២១ ២៨២ ៦៨៣ ដុល្លារ។ ២, អតិថិជនបានរៀបចំឥណទានឡើងវិញ ចំនួន ១១១៕