ត្រីមាសដំបូងនៃឆ្នាំ២០២៤ មហាសេដ្ឋីរុស្ស៊ីកើនលុយជាង ១៨ពាន់លានដុល្លារ

អន្តរជាតិ

តាមការចុះផ្សាយពីសារព័ត៌មាន Bloomberg បានបង្ហាញថា រយៈពេល ៣ខែដំបូង នៃឆ្នាំ២០២៤នេះ មហាសេដ្ឋីរុស្ស៊ីមានកំណើនទ្រព្យសម្បត្តិសរុប ប្រហែល ១៨,៣ពាន់លានដុល្លារ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

បើទោះជាមានកំណើនទ្រព្យសម្បត្តិច្រើនក្រាស់ក្រែលមាន តែក្នុងនោះក៏មានបុគ្គលខ្លះកើបលុយ ឯខ្លះទៀតក៏របូតលុយក្រាស់ក្រែលផងដែរ តួយ៉ាងលោក Alisher Usmanov ម្ចាស់ក្រុមហ៊ុនរកស៊ីលើវិស័យជីករ៉ែ ទទួលរងការខាតបង់​ខ្លាំងជាងគេប្រមាណជិត ៣ពាន់លានដុល្លារ។

ជាមួយគ្នា បុគ្គលដែលកើបលុយបានច្រើនបំផុតនោះគឺលោក Andrey Melnichenko ម្ចាស់ក្រុមហ៊ុន EuroChem និង Siberian Coal Energy ដែលរកស៊ីនៅលើវិស័យឥន្ធនៈ និងថាមពល ដោយទ្រព្យសម្បត្តិរបស់លោកមានកំណើនរហូតដល់ ៥,៣ពាន់លានដុល្លារ។

សូមជម្រាបបន្ថែមថា រយៈពេលមួយត្រីមាសដំបូងនេះ រុស្ស៊ីក៏មានកំណើនមហាសេដ្ឋីថ្មីចំនួន ៦នាក់ផងដែរ ដោយឈរនៅលំដាប់លេខរៀងទី ៧ ជាប្រទេសមានមហាសេដ្ឋីរស់នៅច្រើនបំផុតលើលោក ប្រមាណ ៧៦នាក់៕