ឱកាសពិសេសមិនធ្លាប់មាន! បុរី ខេអេស រ៉េសុីដេន ផ្តល់ជូនលក្ខខណ្ឌបង់ប្រចាំខែត្រឹម $399 អាចចូលស្នាក់នៅភ្លាមៗ

អាជីវកម្ម

ឱកាសពិសេសមិនធ្លាប់មាន ដើម្បីជួយសម្រួលដល់ប្រជាជនកម្ពុជា ដែលកំពុងជួលផ្ទះគេ​នៅរាជធានី​ភ្នំពេញ ហើយមិន​មាន​លុយដុំដើម្បីទិញផ្ទះ បុរី ខេអេស រ៉េសុីដេន (KS Residence) បានផ្តល់ជូន​នូវ​លក្ខខណ្ឌ​ពិសេស​ គឺ​លោក​អ្នក​បង់​ប្រាក់​ត្រឹម ៣៩៩ដុល្លារ​​ ដោយគ្មានការប្រាក់ ហើយអាចចូលស្នាក់នៅបានតែម្តង ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

កម្មវិធីពិសេស​នេះ​ លោកអ្នក​អាច​​ស្នាក់នៅបណ្តើរ រួចបង់ប្រចាំខែ ៣៩៩ដុល្លារ​ រហូតដល់ ២៤ខែ។ ក្រោយស្នាក់​នៅបាន ២ឆ្នាំ និងបង់បាន ២៤ខែ ឬ $9,576 នោះអតិថិជន​អាចទៅបង់លុយសល់បន្តដោយផ្ទាល់ជាមួយធនាគារ​បាន។

បុរី ខេអេស រ៉េសុីដេន (KS Residence) បាន​សាងសង់​ផ្ទះ​រួចរាល់ ១០០%។ សម្រាប់ព័ត៌មានលម្អិត សូមទាក់ទង​ផ្នែកលក់ តាមរយៈទូរស័ព្ទ និងតេឡេក្រាម ៖ 069 96 2000 | 016 96 2000 | 099 96 2000

ទីតាំងបុរី៖ នៅជិតរម្មណីយដ្ឋានកៀនស្វាយក្រៅ ធ្វើដំណើរត្រឹមតែ ១៥នាទីប៉ុណ្ណោះពីស្ពានព្រះមុនីវង្ស (ស្ពានច្បារអំពៅ) ឬតាម Google Map: https://maps.app.goo.gl/qh1pfu2XBrh7n9qK8

បុរី ខេអេស រ៉េស៊ីដេន (Borey KS Residence) ​​របស់​ឧកញ៉ាបណ្ឌិត គីម ហ៊ាង និង​លោកជំទាវ​ឧកញ៉ា គង់ សំណាង ជា​គម្រោង​លំនៅឋានសម្រាប់គ្រួសារវ័យក្មេងកម្ពុជា ដែល​មានចំនួន​ផ្ទះ សរុប ៣៣៨ល្វែង លាតសន្ធឹង​នៅ​លើផ្ទៃដីទំហំ ៥០,៥៤៧ ម៉ែត្រការ៉េ។ គម្រោង មានបែង​ចែកជា ៤ប្លុក រួមមាន៖ ប្លុក A, B, C & D និងមាន​ប្រភេទម៉ូដផ្ទះវីឡា LM, LS និងប្រភេទផ្ទះវីឡាទោល ផងដែរ។ អ្វីដែល​ពិសេស និងជាភាពទាក់ទាញ​ចិត្ត​អតិថិជន​ គឺបុរី KS Residence សាងសង់ផ្ទះរួចរាល់ ១០០% ជូនអតិថិជន ដូច្នេះភ្ញៀវ​ដែលមានតម្រូវការ​ចូលរស់​នៅប្រញាប់ អាចទិញ រួចចូលរស់នៅបានតែម្ដង ជាមួយ​នឹង​លក្ខខណ្ឌ​ងាយស្រួល​ជា​ច្រើន​ទៀត៕