កាលពីថ្ងៃទី០៥ ខែមេសា មហាសេដ្ឋីអាមេរិក Elon Musk បានទម្លាយថា ក្រុមហ៊ុនរថយន្ត Tesla នឹងទម្លាយនូវតាក់ស៊ីមនុស្សយន្ត នាថ្ងៃទី០៨ ខែសីហាក្នុងឆ្នាំនេះ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Reuters។
សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព
ការអះអាងរបស់មេធំ Tesla ជុំវិញការផលិតតាក់ស៊ីបើកបរដោយមនុស្សយន្តនេះ ធ្វើឡើងក្រោយមានចចាមអារ៉ាមថា Tesla បានឈប់ផលិតនូវរថយន្តមានតម្លៃទាប ក៏ប៉ុន្តែនៅបន្តអភិវឌ្ឍន៍រថយន្តបើកបរដោយមនុស្សយន្តដដែល ដោយព្យាយាមផលិតក្នុងបរិមាណតិច។
សូមជម្រាបដែរថា គិតត្រឹមត្រីមាសដំបូងនៃឆ្នាំ២០២៤នេះ ក្រុមហ៊ុន Tesla គឺជាប់ឈ្មោះជាក្រុមហ៊ុនលក់រថយន្តអគ្គិសនីបានច្រើនបំផុតលើលោក ដោយលក់រថយន្តអគ្គិសនីបានរហូតដល់ទៅ ៣៨៧ ០០០គ្រឿង៕