វៀតណាមនាំមុខថៃ ជាប្រទេសនាំចេញផ្លែទុរេនទៅចិនច្រើនជាងគេបំផុត

អន្តរជាតិ

នៅរយៈពេលពីរខែដើមឆ្នាំ២០២៤ វៀតណាមបាននាំមុខប្រទេសថៃ ក្លាយជាអ្នកនាំចេញផ្លែទុរេនច្រើនបំផុតទៅកាន់ប្រទេសចិន ពោលមានចំនួនរហូតដល់ទៅ ៣២ ៧៥០តោនឬស្មើនឹង៥៧% នៃការនាំចូលរបស់ប្រទេសចិន។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

សារព័ត៌មាន VN Express បានចុះផ្សាយថា បើសង្កេតទៅតាមទិន្នន័យ ការនាំចេញផលិតផលផ្លែទុរេនរបស់វៀតណាម ទៅកាន់ប្រទេសចិនបានកើនឡើង ២,៤ដងបើធៀបនឹងឆ្នាំមុន ស្របពេលការនាំចេញរបស់ប្រទេសថៃវិញ មានការធ្លាក់ចុះដល់ទៅពាក់កណ្តាល ពោលមកនៅត្រឹម ១៩ ០០០តោនតែប៉ុណ្ណោះ។

តែយ៉ាងណា បើទោះបីជាការនាំចេញរបស់ថៃចាញ់ប្រៀបវៀតណាមក៏ពិតមែន តែតម្លៃនៃការនាំចេញទុរេនវៀតណាមមានទាបជាងថៃដល់ទៅជិត២០% ដោយមួយកុងតឺន័រមានតម្លៃជិត ៥០០០ដុល្លារតែប៉ុណ្ណោះ។

គួរជម្រាបថា ការនាំចេញទុរេនរបស់វៀតណាមនៅឆ្នាំ២០២៤ នេះត្រូវបានគេរំពឹងថា នឹងអាចទាញចំណូលចូលសេដ្ឋកិច្ចរបស់ខ្លួនបានចំនួន ៣,៥ពាន់លានដុល្លារកើនឡើង៦៦% បើធៀបនឹងឆ្នាំមុន៕