អ្នកឧកញ៉ា ផែ ហុកឈួន ដឹកនាំសមាជិកសមាគមឧកញ៉ាកម្ពុជា ចូលរួមសិក្ខាសាលាផ្សព្វផ្សាយច្បាប់ស្ដីពីវិនិយោគ និងអនុក្រឹត្យស្ដីពីការអនុវត្ដច្បាប់ស្ដីពីវិនិយោគ

ជុំវិញ​ឧកញ៉ា

អ្នកឧកញ៉ា ផែ ហុកឈួន អនុប្រធានសមាគមឧកញ៉ាកម្ពុជា បានដឹកនាំសមាជិកសមាគមឧកញ៉ាកម្ពុជាចំនួន៤០រូប ចូលរួមសិក្ខាសាលាផ្សព្វផ្សាយច្បាប់ស្ដីពីវិនិយោគ និងអនុក្រឹត្យស្ដីពីការអនុវត្ដច្បាប់ស្ដីពីវិនិយោគ នៅទីស្ដីការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា កាលពីថ្ងៃទី៨ ខែមេសា ឆ្នាំ២០២៤។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

បើតាមសមាគមឧកញ៉ាកម្ពុជា សិក្ខាសាលានេះធ្វើឡើងក្នុងគោលបំណង ចែករំលែកព័ត៌មាន និងបទពិសោធន៍ ព្រមទាំងលើកកម្ពស់ការយល់ដឹងអំពីច្បាប់ និងលិខិតបទដ្ឋានគតិយុត្តនានាពាក់ព័ន្ធនឹងការវិនិយោគ សម្រាប់ជាមូលដ្ឋានជូនដល់សិក្ខាកាមឱ្យយល់កាន់តែច្បាស់ និងស៊ីជម្រៅអំពីច្បាប់ស្ដីពីវិនិយោគនៃព្រះរាជាណាចក្រកម្ពុជា។

នៅក្នុងសិក្ខាសាលានេះ លោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានឱ្យដឹងថា កន្លងមកក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានសម្រេចអនុម័តគម្រោងវិនិយោគ មានការកើនឡើងគួរកត់សម្គាល់ ក្នុងនោះឆ្នាំ២០២២ មានចំនួន ១៨៦គម្រោង ស្មើនឹងទឹកប្រាក់ចំនួន ៤ពាន់លានដុល្លារអាមេរិក ខណៈឆ្នាំ២០២៣ មានចំនួន ២៦៨គម្រោង ស្មើនឹងទឹកប្រាក់ចំនួន ៤.៩ពាន់លានដុល្លារអាមេរិក ដែលមានការកើនឡើង ៤៤% លើចំនួនគម្រោង និង២២% លើចំនួនថវិកា។

ទន្ទឹមនឹងនេះ ឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល ក៏បានលើកឡើងពី កត្តាទាក់ទាញវិនិយោគិនបរទេសឱ្យមកបោះទុនវិនិយោគនៅកម្ពុជាផងដែរ៕