នៅព្រឹកថ្ងៃសៅរ៏ ទី៣១ ខែតុលា ឆ្នាំ២០២០នេះ ជាពេលវេលាដែលប្រជាជនកម្ពុជាសំរាកពីការងារ រកសុី ដើម្បីចូលរួមអបអរសាទរពិធីបុណ្យអុំទូក បណ្តែតប្រទីប អកអំបុក សំពះព្រះខែ ជាព្រះរាជពិធីបុណ្យជាតិដ៏ធំរបស់ខ្មែរ។ ក្រោយសំរាកពីការងារ រកសុី ឃើញមានបងប្អូនប្រជាពលរដ្ឋដើរលែងកម្សាន្ត លំហែកាយ សប្បាយរីករាយ ជាមួយក្រុមគ្រួសារ។ ដោយឡែកខេត្តព្រះសីហនុ ជាតំបន់សេដ្ឋកិច្ច ទេសចរដ៏មានសក្តានុពលខ្លាំងនៅប្រទេសកម្ពុជា។
អភិបាលនៃគណអភិបាលខេត្តព្រះសីហនុលោកគួចចំរើនសរសេរលើទំព័ទហ្វេសបុកលោកថា៖ អាណិត ដប កំប៉ុង ថង់ … ពេលយកមកទុកដាក់ល្អណាស់ ពេលប្រេីប្រាស់រួច គប់ បោះ ផ្ដេសផ្ដាស គ្រប់ទីកន្លែង។វេទនាអ្នករេីស រីករាយឆ្នេរសមុទ្រកម្ពុជា។
សូមដើរកម្សាន្តដោយភាពរីករាយសប្បាយ ប៉ុន្តែហូបស្អាត ផឹកស្អាតទុកដាក់សម្រាប់សំរាមឲ្យបានត្រឹមត្រូវ ដើម្បីសុខភាពអនាម័យ និងសោភណភាពឆ្នេរសមុទ្រ ព្រមទាំងលើកមុខមាន់សម្រស់ប្រទេសកម្ពុជា។