តើប្រទេសណាខ្លះ ដែលមានទុនបម្រុងមាសច្រើនជាងគេនៅតំបន់អាស៊ី?

អន្តរជាតិ

មាស គឺជាទំនិញមួយប្រភេទដែលត្រូវបានគេជួញដូរជាសកល និងប្រើប្រាស់អស់រយៈពេលជាច្រើនពាន់ឆ្នាំមកហើយ បើទោះបីជាក្រដាសប្រាក់ហាក់មានភាពងាយស្រួលក្នុងការប្រើប្រាស់ជាងក៏ពិតមែន ប៉ុន្តែ “មាស” គឺនៅតែត្រូវបានចាត់ទុកថា ជារូបិយវត្ថុដ៏មានតម្លៃលើវិស័យពាណិជ្ជកម្មដដែល។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ខាងក្រោមនេះ គឺជាប្រទេសទាំង១០ ដែលមានទុនបម្រុងមាសច្រើនបំផុតនៅក្នុងតំបន់អាស៊ី ផ្អែកតាមទិន្នន័យផ្ដល់ឲ្យដោយគេហទំព័រ Trading Economics គិតត្រឹមដំណាច់ឆ្នាំ២០២៣ ៖

១/ប្រទេសចិន មានទុនបម្រុងមាសច្រើនជាងគេសរុបរហូតដល់ទៅ ២ ២៦៥តោន

២/ប្រទេសជប៉ុន មានទុនបម្រុងមាសសរុបចំនួន ៨៤៦តោន

៣/ប្រទេសឥណ្ឌា មានទុនបម្រុងមាសសរុប ៨០៤តោន

៤/កោះតៃវ៉ាន់ មានទុនបម្រុងមាសសរុប ៤២៤តោន

៥/ប្រទេសអូបេគីស្ថាន មានទុនបម្រុងមាសសរុប ៣៧១តោន

៦/ប្រទេសអារ៉ាប៊ីសាអូឌីត មានទុនបម្រុងមាសសរុប ៣២៣តោន

៧/ប្រទេសកាហ្សាក់ស្ថាន មានទុនបម្រុងមាសសរុប ២៩៤តោន

៨/ប្រទេសលីបង់ មានទុនបម្រុងមាសសរុប ២៨៧តោន

៩/ប្រទេសថៃ មានទុនបម្រុងមាសសរុប ២៤៤តោន

១០/ប្រទេសសិង្ហបុរី មានទុនបម្រុងមាសសរុប ២៣០តោន

ជម្រាបបន្ថែមថា មូលហេតុចម្បងដែលនាំឲ្យប្រទេសនីមួយៗ តែងតែខិតខំសន្សំមាសទុកជាទុនបម្រុងជាតិនោះ គឺដោយសារតែតម្លៃនៃហាងឆេងមាសគឺមានលំនឹងល្អ ផ្ដល់ការគាំទ្រដល់រូបិយវត្ថុក្នុងស្រុក ហើយវានឹងកាន់តែមានតម្លៃខ្ពស់ នៅពេលដែលមានវិបត្តិសង្គ្រាម ឬវិបត្តិសេដ្ឋកិច្ចផ្ទុះឡើង៕