យោងតាមរបាយការណ៍ទទួលបានពីគេហទំព័រវាយតម្លៃទីផ្សារ The Motley បានបង្ហាញឲ្យដឹងថា Microsoft បានជាប់ចំណាត់ថ្នាក់ជាក្រុមហ៊ុនដែលមានតម្លៃមូលធនទីផ្សារថ្លៃបំផុតនៅក្នុងពិភពលោក បន្ទាប់ពីពួកគេបានយកឈ្នះទៅលើក្រុមហ៊ុនគូប្រជែង Apple កាលពីដើមឆ្នាំនេះ ដើម្បីក្លាយជាក្រុមហ៊ុនទីពីរ ដែលអាចឈានដល់តម្លៃ ៣ទ្រីលានដុល្លារ។
យ៉ាងណាមិញ ខណៈពេលដែលក្រុមហ៊ុនបច្ចេកវិទ្យាជាច្រើនបានក្តោបក្តាប់តំណែងកំពូលតារាង នៅក្នុងឆ្នាំ២០២៤ នេះក៏ដោយ តែក៏នៅមានក្រុមហ៊ុនដែលស្ថិតនៅក្នុងវិស័យផ្សេងទៀត រួមមានក្រុមហ៊ុនថាមពល វិនិយោគ និងក្រុមហ៊ុនវេជ្ជសាស្រ្ត ក៏ស្ថិតនៅក្នុងបញ្ជីកំពូលទាំង១០ ផងដែរ។
1. Microsoft មានតម្លៃមូលធនទីផ្សារ ៣,១៥ទ្រីលានដុល្លារ
2. Apple មានតម្លៃមូលធនទីផ្សារ ២,៥៩ទ្រីលានដុល្លារ
3. Nvidia មានតម្លៃមូលធនទីផ្សារ ២,១៨ទ្រីលានដុល្លារ
4. Saudi Arabian Oil មានតម្លៃមូលធនទីផ្សារ ១,៩៥ទ្រីលានដុល្លារ
5. Alphabet (Google) មានតម្លៃមូលធនទីផ្សារ ១,៩៥ទ្រីលានដុល្លារ
6. Amazon មានតម្លៃមូលធនទីផ្សារ ១,៩៣ទ្រីលានដុល្លារ
7. Meta Platforms មានតម្លៃមូលធនទីផ្សារ ១,៣៣ទ្រីដុល្លារ
8. Berkshire Hathaway មានតម្លៃមូលធនទីផ្សារ ៨៨៥,៥ពាន់លានដុល្លារ
9. TSMC មានតម្លៃមូលធនទីផ្សារ ៧៥៨,៤ពាន់លានដុល្លារ
10. Eli Lilly មានតម្លៃមូលធនទីផ្សារ ៧២៤,៤ពាន់លានដុល្លារ៕