អ្នកឧកញ៉ា ហេង សៀ និងលោកជំទាវ ព្រមទាំងបុគ្គលិកក្រោមឱវាទគ្រប់ជាន់ថ្នាក់ សូមផ្ញើសារលិខិតគោរពជូនពរ អ្នកឧកញ៉ា លី យ៉ុងផាត់ ប្រធានសមាគមឧកញ៉ាកម្ពុជា និងលោកជំទាវអ្នកឧកញ៉ា គីម ហ៊ាង ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ឆ្នាំរោង ឆស័ក ព.ស ២៥៦៨ គ.ស ២០២៤។
ក្នុងឱកាសដ៏មហាប្រសើរថ្លៃថ្លានៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ដែលប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៤នេះ យើងខ្ញុំសូមលំឱនកាយវាចាចិត្តបួងសួង ដល់គុណបុណ្យព្រះរតនត្រ័យ វត្ថុស័ក្ដិសិទ្ធិក្នុងលោក ជាពិសេស ទេវតាឆ្នាំថ្មី ព្រះនាម មហោទរាទេវី សូមប្រទាននូវពរជ័យបវរមហាប្រសើរជូន អ្នកឧកញ៉ា លី យ៉ុងផាត់ ប្រធានសមាគមឧកញ៉ាកម្ពុជា និងលោកជំទាវអ្នកឧកញ៉ា គីម ហ៊ាង សូមជួបតែភាពសុខក្សេមក្សាន្ត ចម្រុងចម្រើន និងពោរពេញដោយសុភមង្គល ដើម្បីបន្តដឹកនាំសមាគមឧកញ៉ាកម្ពុជា ឱ្យទទួលបានជោគជ័យ និងសម្រេចបាននូវសមិទ្ធផលថ្មីៗបន្ថែមទៀត។
ជាថ្មីម្ដងទៀត ក្នុងឱកាសដ៏មហានក្ខត្តឫក្សនេះ យើងខ្ញុំទាំងអស់គ្នា សូមបួងសួងដល់វត្ថុស័ក្តិសិទ្ធិទេវតាថែរក្សាទឹកដី នៃព្រះរាជាណាចក្រកម្ពុជា សូមតាមជួយបីបាច់ថែរក្សា អភិបាលប្រោះព្រំសព្ទសាធុការពរជូន អ្នកឧកញ៉ាប្រធាន និងលោកជំទាវអ្នកឧកញ៉ា ព្រមទាំងបុត្រាបុត្រី និងចៅប្រុសចៅស្រីទាំងអស់ សូមបានប្រកបដោយពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ និងពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕