នៅថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២០ ឯកឧត្តម ទៀ សុខា និងលោកជំទាវ ព្រមទាំងលោកឧកញ៉ា សួរ វីរៈ អគ្គនាយកក្រុមហ៊ុនវីរៈប៊ុនថាំ និងក្រុមគ្រួសារ បានយកគ្រឿងឧបភោគបរិភោគមួយចំនួនរួមមាន៖ អង្ករ១០តោន មី១០កេសធំ ទឹកត្រី៥០យួរ ទឹកសុីអុីវ៥០យួរ ទឹកបរិសុទ្ធម៉ាកក្រុមហ៊ុនវីរះប៊ុនថាំ ៣០០យួរ និងថវិកាមួយចំនួន ប្រគល់ជូនរដ្ឋបាលខេត្តសៀមរាប ។
ទំព័រហ្វេសបុកផ្លូវការ អភិបាលខេត្តសៀមរាប លោក ទៀ សីហា បានឲ្យដឹងថា ទឹកចិត្តនិងកាយវិការប្រកបអត្ថន័យនេះ បានឆ្លុះបញ្ជាំងពីការចូលរួមរបស់បងប្អូនប្រជាពលរដ្ឋជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងពេលដែលប្រជាពលរដ្ឋនៅតាមបណ្តាលរាជធានីខេត្តជួបនូវគ្រោះជំនន់ទឹកភ្លៀងក្នុងរយៈពេលប៉ុន្មានថ្ងៃមកនេះ បានធ្វើឲ្យខូចខាតនូវហេដ្ឋរចនាសម្ព័ន្ធផ្លូវថ្នល់លិចលង់លំនៅដ្ឋានរបស់ប្រជាពលរដ្ឋដែលធ្វើឲ្យបងប្អូន ជួបនូវការខ្វះខាតជាស្បៀងអាហារប្រចាំថ្ងៃផងដែរ។