Tesla គ្រោងកាត់បន្ថយបុគ្គលិកយ៉ាងសម្បើម ក្រោយអត្រាលក់រថយន្តថយចុះខ្លាំង

អន្តរជាតិ

ក្រុមហ៊ុនរថយន្តអគ្គិសនី Tesla គ្រោងធ្វើការកាត់បន្ថយបុគ្គលិកច្រើនជាង ១០% នៅក្នុងឆ្នាំនេះ បន្ទាប់ពីអត្រាលក់របស់ខ្លួន មានការថយចុះជាខ្លាំង។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន CBS។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

គិតត្រឹមចុងខែធ្នូ ឆ្នាំ២០២៣ ក្រុមហ៊ុន Tesla មានបុគ្គលិកប្រមាណ ១៤០ ៤៧៣នាក់ ដែលនេះមានន័យថា បុគ្គលិកយ៉ាងតិច ១៤ ០០០នាក់ នឹងត្រូវបានបណ្ដេញចេញនៅក្នុងឆ្នាំនេះ។

រំលឹកបន្តិចថា អត្រាលក់រថយន្តអគ្គិសនី Tesla នាត្រីមាសទីមួយក្នុងឆ្នាំនេះ គឺមានទាបជាងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ប្រហែល ៩% ពោលគឺលក់រថយន្តបានជាង ៣៨០ ០០០គ្រឿង ខណៈកាលពីឆ្នាំទៅលក់បានរហូតដល់ ៤២៣ ០០០គ្រឿង។

ជម្រាបបន្ថែមថា ជុំវិញការកាត់បន្ថយបុគ្គលិកនេះផងដែរ ក្រុមហ៊ុន Tesla នៅមិនទាន់​ប្រកាសជាផ្លូវការនៅឡើយ ក៏ប៉ុន្តែមានបែកធ្លាយសារដែលសរសេរដោយមេធំ Elon Musk ផ្ទាល់ ដោយបានបញ្ជាក់ប្រាប់ក្រុមបុគ្គលិកថា ក្រុមហ៊ុនត្រូវតែបង្ខំចិត្តកាត់បន្ថយបុគ្គលិកយ៉ាងតិច ១០% ដើម្បីអាចឲ្យក្រុមហ៊ុនមានទុន ក្នុងការអភិវឌ្ឍន៍ទៅមុខបន្ថែមទៀត៕