ការបោះឆ្នោតជ្រើសរើសនាយករដ្ឋមន្ត្រីឥណ្ឌា នឹងមានរយៈពេលរហូតដល់ ៦សប្ដាហ៍

អន្តរជាតិ

ការបោះឆ្នោតជ្រើសរើសនាយករដ្ឋមន្ត្រីឥណ្ឌា គឺត្រូវចំណាយពេលរហូតដល់ ៦សប្ដាហ៍ឯណោះ ដើម្បីអាចរកឃើញមេដឹកនាំថ្មី និងត្រូវបានចាត់ទុកថា ជាការបោះឆ្នោតមានរយៈពេលយូរបំផុតលើពិភពលោក។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

យោងតាមការចុះផ្សាយពីសារព័ត៌មាន Reuters បានបង្ហាញថា ការបោះឆ្នោតមួយនេះ គឺធ្វើឡើងពីថ្ងៃទី១៩ ខែមេសា រហូតដល់ថ្ងៃទី០១ ខែមិថុនា ហើយត្រូវបានបែងចែកជា ៧ដំណាក់កាល ដោយដំណាក់កាលទីមួយនេះធ្វើឡើងនៅថ្ងៃទី១៩ ខែមេសា សម្រាប់ ១០២មណ្ឌលបោះឆ្នោត ទូទាំងប្រទេស ខណៈដំណាក់កាលចុងក្រោយ នឹងធ្វើឡើងនាថ្ងៃទី០១ ខែមិថុនា សម្រាប់ដណ្ដើម ៥៧កៅអីនៅសភា។

នៅក្នុងការបោះឆ្នោតជ្រើសរើសនាយករដ្ឋមន្ត្រីឥណ្ឌានេះផងដែរ បេក្ខភាពដែលរំពឹងទទួល​បានសម្លេងគាំទ្រខ្លាំងបំផុតនោះគឺ លោក Narendra Modi ដែលកំពុងដឹកនាំប្រទេស ហើយបើសិនជាលោកជាប់ឆ្នោតលើកនេះទៀត វានឹងក្លាយជាអាណត្តិទី៣ ដែលបុរសវ័យ ៧៣ឆ្នាំ កាន់តំណែងជានាយករដ្ឋមន្ត្រីឥណ្ឌា។

សូមជម្រាបបន្ថែមថា ការបោះឆ្នោតជ្រើសរើសនាយករដ្ឋមន្ត្រី ដែលមានរយៈពេលយូរបំផុតលើលោកនេះ គឺមានប្រជាជនចូលរួមប្រមាណ ៩៦៨,៦លាននាក់ ដែលតួលេខនេះមានកំណើន ៨% បើធៀបនឹងឆ្នាំ២០១៩៕