Apple សម្រេចដកកម្មវិធីធំៗពីរបស់ក្រុមហ៊ុន Meta ចេញពី App Store ចិន តាមការបញ្ជារបស់រដ្ឋាភិបាល

អន្តរជាតិ

ក្រុមហ៊ុន Apple បានសម្រេចដកកម្មវិធីបណ្តាញសង្គម WhatsApp និង Threads របស់ក្រុមហ៊ុន Meta Platforms ចេញពី App Store របស់ខ្លួនក្នុងប្រទេសចិន នៅថ្ងៃសុក្រ ទី១៩ ខែមេសានេះ បន្ទាប់ពីក្រុមហ៊ុនផលិតទូរស័ព្ទ iPhone ត្រូវបានបញ្ជាដោយរដ្ឋាភិបាលទីក្រុងប៉េកាំង។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Reuters។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ជុំវិញការសម្រេចចិត្តនេះ ក្រុមហ៊ុន Apple បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ៖ “​រដ្ឋបាល Cyberspace នៃប្រទេសចិន បានបញ្ជាឲ្យយើងដកកម្មវិធីទាំងនេះចេញពី App Store ក្នុងប្រទេសចិន ដោយសារតែមានការព្រួយបារម្ភអំពីសុវត្ថិភាពជាតិរបស់ពួកគេ។ យើង​មាន​កាតព្វកិច្ច​ក្នុងការធ្វើ​តាម​ច្បាប់​នៅ​ក្នុង​ប្រទេស​ដែល​យើង​ធ្វើប្រតិបត្តិការ ទោះ​បី​ជា​យើង​មិន​យល់​ស្រប​ក៏​ដោយ”។

ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ ក្រុមហ៊ុនបច្ចេកវិទ្យាខ្នាតយក្សរបស់សហរដ្ឋអាមេរិកមួយនេះ បាននិយាយថាកម្មវិធីទាំងពីរខាងលើ នៅតែអាចទាញយកបាន នៅលើ Store ដែលប្រតិបត្តិការដោយប្រព័ន្ធផ្សេងទៀត ដូចជា Andriod ជាដើម៕