កំពូលតារាចម្រៀង ឧកញ៉ា ខេមរៈ សិរីមន្ត និងភរិយាដឹកដៃគ្នាទៅសម្ពោធកាត់ខ្សែបូខ្លោងទ្វារមន្ទីរពេទ្យនៅស្រុកកំណើតដោយចំណាយថវិការប្រមាណ ១៤ លានរៀល!

ជុំវិញ​ឧកញ៉ា

គ្រាន់តែចប់ពិធីបុណ្យចូលឆ្នាំភ្លាម កំពូលតារាចម្រៀងឧកញ៉ា ខេមរៈ សិរីមន្ត និង ភរិយា បានដឹកដៃគ្នាទៅសម្ពោធកាត់ខ្សែបូខ្លោងទ្វារមន្ទីរពេទ្យនៅស្រុកកំណើត ដែលបានចំណាយថវិការនៃការសាងសងអស់ប្រមាណ ១៤ លានរៀល ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ពិធីសម្ពោធកាត់ខ្សែបូកសាងខ្លោងទ្វារមន្ទីរពេទ្យ ឃុំគរ ស្រុក ព្រៃឈរ ឃុំគរ ខេត្ត កំពង់ចាម គឺបានរៀបចំឡើងកាលពីព្រឹកថ្ងៃទី ២២ ខែ មេសា នេះយ៉ាងឱឡារិក ដោយមានវត្តមានថ្នាក់ដឹកនាំ អ្នករៀបចំ ប្អូនៗ និង គ្រូពេទ្យ ជាច្រើនប្រចាំនៅទីនោះ ។    

ជាមួយគ្នានោះកំពូលតារាចម្រៀង ខេមរៈ សិរីមន្ត បានឱ្យដឹងថា « ខ្ញុំបាទនឹងភរិយាពិតជាមានក្តីរំភើបរីករាយខ្លាំង ថ្ងៃនេះខ្ញុំបានចូលរួមកសាងខ្លោងទ្វាមន្ទីរពេទ្យ ឃុំគរ ដែលជាស្រុកកំណើតរបស់ខ្ញុំនៅខេត្ត កំពង់ចាមស្រុកព្រៃឈរ ឃុំ គរ ពិធីកាត់ខ្សែបូរដ៏ឱឡារិក ខ្ញុំពិតជាមានក្តីរំភើបខ្លាំងដែលបានចូលរួមចំណែកកសាងភូមិស្រុករបស់ខ្លួនឯងផ្ទាល់ នៅក្នុងឱកាសនេះខ្ញុំក៏បានជូនថវិកាទៅដល់អាជ្ញាធរមន្ទីរពេទ្យសាលារៀនបឋមសិក្សានិងសាលាវិទ្យាល័យក៏ដូចជាលោកតាលោកយាយដែលបានចូលរួមផងដែរដែលការចំណាយទាំងការកសាងនឹងការចំណាយទាំងអស់នេះសរុបជាថវិការជាង14000000រៀល( ជាង14លានរៀល ) គោរពអរគុណសម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែនដែលបាននាំសន្តិភាពមកឲ្យ កម្ពុជាគោរពអរគុណសម្ដេចមហាបបរអធិបតីហ៊ុនម៉ាណែតដែលបានបន្តរក្សាសន្តិភាព » ។

បន្ទាប់ពីឃើញទង្វើរ និងសកម្មភាពសប្បុរសធម៌ជួយដល់សង្គម របស់កំពូលតារាចម្រៀង ខេមរៈ សិរីមន្ត បែបនេះ បានធ្វើឱ្យមហាជនទាំងក្នុងនិងក្រៅសិល្បៈ លាន់មាត់សរសើរលោកគ្រប់ៗគ្នា ។ កំពូលតារាចម្រៀង ខេមរៈ សិរីមន្ត បានបន្ថែមថា នៅពេលដែលចូលរួមជួយការងារសង្គមម្តងៗ លោកពិតជារំភើបចិត្តណាស់ លោកសន្យាថា នឹងធ្វើការងារទាំងនេះជាបន្តទៀត ទៅតាមលទ្ធភាពដែលខ្លួនមាន ៕