សម្តេចធិបតី ហ៊ុន ម៉ាណែត សួរសំណួរទៅលោក សម រង្ស៊ី ថាតើជាមនុស្សល្ងង់ ឬជាមនុស្សចេះធ្វើល្ងង់?

សង្គម​ និង​សេដ្ឋកិច្ច

សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា នាព្រឹកថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៤ បានបង្ហោះសារនៅលើបណ្តាញសង្គមហ្វេសប៊ុករបស់សម្តេច ដោយបានចោទសួរសំណួរទៅកាន់ លោក សម រង្ស៊ី ដែលជាអ្នកនយោបាយចាស់វស្សាម្នាក់ ថាតើ ជាមនុស្សល្ងង់ ឬជាមនុស្សចេះធ្វើល្ងង់។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ដោយសម្តេចធិបហ៊ុន ម៉ាណែត បានសរសេរដូច្នេះថា៖«អ្នកនយោបាយចាស់វស្សាម្នាក់នេះ ជាមនុស្សល្ងង់ ឬជាមនុស្សចេះធ្វើល្ងង់ ! ប្រជាជនកម្ពុជាមួយប្រទេសបានយល់អំពីអត្ថប្រយោជន៍ចំពោះសេដ្ឋកិច្ចនិងសង្គមជាតិកម្ពុជា ដែលគម្រោងព្រែកជីកហ្វូណនតេជោនឹងផ្ដល់ឱ្យសម្រាប់ប្រទេសនិងប្រជាជនខ្មែរ។

ប៉ុន្តែបែជា សម រង្សី ដែលជាអ្នកនយោបាយចាស់វស្សាដែលតែងតែតាំងខ្លួនជាអ្នកស្រឡាញ់ជាតិ មិនមានសមត្ថភាពក្នុងការមើលឃើញ ឬទទួលស្គាល់នូវអ្វីដែលល្អសម្រាប់ខ្មែរទៅវិញ»។

សម្តេចធិបតី បានសួរសំណួរបន្ថែមថា៖«តើគាត់ជាមនុស្សល្ងង់ពិតប្រាកដ ឬជាមនុស្សចេះប៉ុន្តែចេះល្ងង់។ ជាមនុស្សប្រឆាំង ដើម្បីប្រឆាំង។  ប្រឆាំងគ្មានរើសពេលវេលា ឬប្រធានបទ។ ប្រឆាំងសូម្បីតែសមិទ្ធផលសម្រាប់ជាតិនិងប្រជាជនខ្មែរខ្លួនឯងក៏ដោយ។(សូម្បីតែភូមិសាស្ត្រ ពាក់ព័ន្ធនឹងខេត្តដែលគម្រោងនេះនឹងតភ្ជាប់ ក៏គាត់ក្តាប់មិនបាន និយាយមិនត្រូវផង…លោកម្ចាស់អើយ)»។

គួរបញ្ជាក់ថា ការចោតចេញជាសំនួរបែបនេះ ក្រោយពេលអ្នកនយោបាយបក្សប្រឆាំងលោក សម រង្ស៊ី មេដឹកនាំអតីតបក្សប្រឆាំងម្នាក់ ដែលកំពុងនិរទេសខ្លួននៅក្រៅប្រទេស បានបង្ហោះសារដ៏ល្ងិតល្ងង់នៅក្នុងបណ្តាញសង្គមរបស់ខ្លួនកាលពីថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៤ ពាក់ព័ន្ធនឹងគម្រោងព្រែកជីកហ្វ៊ូណនតេជោរបស់កម្ពុជា ថាជាគម្រោងនេះ មិនបានបម្រើផលប្រយោជន៍សម្រាប់ជាតិ តែដើម្បីបម្រើនយោបាយប្រទេសចិនទៅវិញ។

ជុំវិញការលើកឡើងរបស់មេបក្សប្រឆាំងខាងលើ ក៏ត្រូវបានលោកបណ្ឌិត គិន ភា ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃរាជបណ្ឌិត្យសភាកម្ពុជា កាលថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៤នេះ បានបង្ហាញអារម្មណ៍ខ្ញុំ ភ្ញាក់ផ្អើល និងហួសចិត្តជាខ្លាំងដោយបានឃើញមេដឹកនាំអតីតបក្សប្រឆាំងម្នាក់ ដែលកំពុងនិរទេសខ្លួននៅក្រៅប្រទេស បានបង្ហោះសារដ៏ល្ងិតល្ងង់នៅក្នុងបណ្តាញសង្គមរបស់ខ្លួន ពាក់ព័ន្ធនឹងគម្រោងព្រែកជីកហ្វ៊ូណនតេជោរបស់កម្ពុជា។ ដោយលោកបានចាត់ទុកថា ខ្លឹមសារនៃសារនោះ ក្បត់ទាំងស្រុងទៅនឹងផលប្រយោជន៍ជាយុទ្ធសាស្ត្ររបស់ជាតិ។

លោកបានបន្តដូច្នេះថា៖« ខ្ញុំមិននឹកស្មានថា មកដល់សតវត្សរ៍ទី២១ទៅហើយ ក្នុងនាមជាអ្នកនយោបាយលេចធ្លោមួយរូបដែរ បែរជាមិនយល់ពីភូមិសាស្ត្រនយោបាយ និងផលប្រយោជន៍ជាយុទ្ធសាស្ត្ររបស់ជាតិ។ជាមួយគ្នានេះ លោកបណ្ឌិត គិន ភា បានសង្កត់ធ្ងន់ថា ទោះក្នុងតម្លៃណាក៏ដោយ រាជរដ្ឋាភិបាលត្រូវតែសាងសង់ព្រែកជីកនេះឱ្យបាន ដើម្បីផលប្រយោជន៍ជាយុទ្ធសាស្ត្ររបស់ជាតិយើង។ ពេលនេះជាងពេលណាៗទាំងអស់ ដែលខ្មែរយើងរួបរួមគ្នាយ៉ាងរឹងមាំជាមួយរាជរដ្ឋាភិបាលជុំវិញគម្រោងព្រែកជីកដ៏មានសក្តានុពលនេះ»៕ អត្ថបទ៖ រង្សី