អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ចូលរួមរំលែកទុក្ខ និងឧបត្ថម្ភថវិកាជូនក្រុមគ្រួសារសពយោធិនដែលពលីជីវិតក្នុងឧបទ្ទវហេតុផ្ទុះគ្រាប់ ក្នុង១គ្រួសារ ២លានរៀល

ជុំវិញ​ឧកញ៉ា

អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា សូមចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំ និងឧបត្ថម្ភថវិកាជូនដល់ក្រុមគ្រួសារសព យោធិនទាំង២០នាក់ ដែលបានពលីជីវិតក្នុងឧបទ្ទវហេតុផ្ទុះគ្រាប់ នៅយោធភូមិភាគ៣ ខេត្តកំពង់ស្ពឺ នៅរសៀលថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៤នេះ ដោយក្នុង១គ្រួសារ២លានរៀល សរុបទាំង២០គ្រួសារ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ឧបទ្ទវហេតុផ្ទុះគ្រាប់ នៅយោធភូមិភាគទី៣ ក្នុងខេត្តកំពង់ស្ពឺ កាលពីរសៀលថ្ងៃសៅរ៍ ទី២៧ ខែមេសា ឆ្នាំ២០២៤ បង្កឱ្យយោធិនចំនួន២០នាក់ បានពលីជីវិត និងយោធិនមួយចំនួនទៀតបានរបួស ព្រមទាំងខូចខាតផ្ទះប្រជាពលរដ្ឋជុំវិញ​ទីបញ្ជាការយោធភូមិភាគ ចំនួន ២៥ខ្នង។

សម្តេចធិបតី ហ៊ុន ម៉ាណែត ក្នុងនាមរាជរដ្ឋាភិបាល បានបង្ហាញពីក្តីរន្ធត់ក្តុកក្តួលឥតឧបមា ដែលបានទទួលដំណឹង​អំពីឧបទ្ទវហេតុផ្ទុះគ្រាប់ នៅយោធភូមិភាគទី៣ ក្នុងខេត្តកំពង់ស្ពឺ ខាងលើនេះ។ សម្តេចធិបតី នាយករដ្ឋមន្ត្រី សូមចូលរួម​រំលែក​មរណទុក្ខយ៉ាងក្រៀមក្រំបំផុត ចំពោះក្រុមគ្រួសារ​យោធិនពលី និងសម្តែងនូវសមានទុក្ខសោកស្តាយ​ចំពោះអ្នករង​របួស ក្នុងឧបទ្ទវហេតុដ៏សោកសង្រេងនេះ។

ជាមួយគ្នានេះ សម្តេចធិបតី បានប្រកាសផ្តល់ការឧបត្ថម្ភជាថវិកាជូនគ្រួសារយោធិនពលីចំនួន ២ម៉ឺនដុល្លារអាមេរិក ក្នុងមួយគ្រួសារសព ហើយចំពោះយោធិនដែលរងរបួសក្នុងឧបទ្ទវហេតុនេះ ក្នុងម្នាក់ៗចំនួន ២០លានរៀល ហើយរាជរដ្ឋាភិបាល នឹងទទួលរ៉ាប់រងទាំងស្រុង​លើ​ការ​ចំណាយ​រៀបចំពិធីបុណ្យសព។

សម្តេចធិបតី សូមឧទ្ទិសបួងសួងឱ្យដួងវិញ្ញាណក្ខន្ធរបស់យោធិនពលី បានចាប់បដិសន្ធិក្នុងសុគតិភពកុំបីឃ្លៀងឃ្លាតឡើយ និងក៏សូមជូនពរយោធិន និងជនរងគ្រោះទាំងអស់ឆាប់បានជាសះស្បើយ៕