ឧកញ៉ា ចាន់ សុឃាំង សហព័ន្ធស្រូវអង្ករកម្ពុជា គាំទ្រយ៉ាងពេញទំហឹងគម្រោងព្រែកជីកហ្វូណនតេជោ ដើម្បីបង្កើនវិសាលភាពនាំចេញកសិផលកម្ពុជាទៅកាន់ទីផ្សារពិភពលោក

ជុំវិញ​ឧកញ៉ា

លោកឧកញ៉ា ចាន់ សុឃាំង ប្រធានសហព័ន្ធស្រូវអង្ករកម្ពុជា រួមទាំងថ្នាក់ដឹកនាំ សមាជិក សមាជិកា នៃសហព័ន្ធស្រូវអង្ករកម្ពុជា ដែលជាប្រជាកសិករ រោងម៉ាស៊ីនកិនស្រូវ អ្នកនាំចេញ សូមធ្វើការប្រកាសគាំទ្រយ៉ាងពេញទំហឹងនូវគំនិតផ្តួចផ្តើមគម្រោងព្រែកជីក ហ្វូណនតេជោ ដែលជាគំនិតផ្តួចផ្តើមប្រកបដោយគតិបណ្ឌិតបញ្ញាញាណ ចក្ខុវិស័យគ្រប់ជ្រុងជ្រោយរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អគ្គបុរសរដ្ឋ និងជាអគ្គមគ្គទេសក៍ដើម្បីវិបុលភាពនៃកម្ពុជា ហើយបាននឹងកំពុងបន្តការដឹកនាំដ៏ប៉ិនប្រសព្វដោយ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

លោកឧកញ៉ា ប្រធានសហព័ន្ធស្រូវអង្ករកម្ពុជា បានបន្ថែមថា ការបង្កើតឱ្យមានព្រែកជីក ហ្វូណនតេជោ នេះនឹងជួយដល់វិស័យស្រូវអង្ករកម្ពុជាឱ្យមានវិបុលភាព និរន្តភាព ភាពម្ចាស់ការនៃវាសនាស្រូវអង្កររបស់កម្ពុជា ទាំងការបង្កើនលើវិសាលភាពនៃការដាំដុះស្រូវ និងការជំរុញការនាំចេញ ដែលកន្លងមកវិស័យនាំចេញកម្ពុជាបានប្រឈមនូវការខាតបង់ ហើយត្រូវបង់ថ្លៃដឹកជញ្ជូនបន្ថែមលើការដឹកជញ្ជូនឆ្លងកាត់ទៅកាន់ប្រទេសទីបី។

ព្រែកជីកនេះ គឺជាគន្លឹះកំណើនសេដ្ឋកិច្ចកម្ពុជា ភាពប្រជែងឈ្នះរបស់កម្ពុជាលើវិស័យកសិកម្ម ជាពិសេសវិស័យស្រូវអង្ករកម្ពុជានាពេលដ៏ខ្លីខាងមុខ។ យើងខ្ញុំទាំងអស់គ្នាសូមគាំទ្រ និងចូលរួមជាមួយរាជរដ្ឋាភិបាលគ្រប់រូបភាព ដើម្បីឱ្យព្រែកជីក ហ្វូណនតេជោ នេះមានរូបរាងនិងមានប្រតិបត្តិការកាន់តែលឿនតាមអាចធ្វើទៅបាន៕