ឧកញ៉ា តែ តាំងប៉ ប្រធានក្រុមប្រឹក្សាភិបាល នៃសមាគមមូលនិធិសម្ដេចតេជោ និងជាប្រធាន FASMEC បានដឹកនាំសមាជិកក្រុមប្រឹក្សាភិបាល រៀបចំកិច្ចប្រជុំពិភាក្សា ស្ដីពីកិច្ចសហប្រតិបត្តិការរវាងម៉ិកស៊ិកូ និង កម្ពុជា ជាមួយ លោកស្រី Liliana Ferrer ឯកអគ្គរដ្ឋទូតម៉ិកស៊ិកូ ប្រចាំប្រទេសកម្ពុជា និងប្រទេសថៃ នៅទីស្ដីការធុរកិច្ច សមាគមមូលនិធិសម្តេចតេជោ រាជធានីភ្នំពេញ កាលពីថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៤។
នៅក្នុងកិច្ចប្រជុំនេះ FASMEC បានឱ្យដឹងថា រៀបចំធ្វើឡើងនៅក្នុងគោលបំណងចំនួន៣ គឺ ៖ ១,ពង្រឹងការធ្វើពាណិជ្ជកម្មទៅវិញទៅមករវាងកម្ពុជា និងម៉ិកស៊ិកូ។ ២, ពង្រីកការនាំចេញផលិតផលរបស់កម្ពុជាទៅកាន់ទីផ្សារប្រទេសម៉ិកស៊ិកូ។ និងទី៣, ប្រទេសម៉ិកស៊ិកូនឹងផ្ដល់អារហារូបករណ៍ដល់និស្សិតខ្មែរ ១០០% ចំនួន ២នាក់(ប្រុសម្នាក់ ស្រីម្នាក់) ទៅសិក្សានៅប្រទេសម៉ិកស៊ិកូ។
សូមជម្រាបជូនថា សមាគមមូលនិធិសម្ដេចតេជោ ដើម្បីអភិវឌ្ឍន៍សហគ្រាសធុនតូច និងមធ្យមនៅកម្ពុជា ដែលដឹកនាំដោយ ឧកញ៉ា តាំងប៉ មានបេសកកម្ម លើកកម្ពស់ការជំរុញ និងការអភិវឌ្ឍសហគ្រាសធុនតូច និងមធ្យម ដោយធ្វើសកម្មភាពគោរពតាមរដ្ឋធម្មនុញ្ញ ច្បាប់ លិខិតបទដ្ឋានគតិយុត្តិនានា និងគោលនយោបាយរបស់រាជរដ្ឋាភិបាល ព្រមទាំងការការពារភាពត្រឹមត្រូវតាមច្បាប់ និងផលប្រយោជន៍ស្របច្បាប់របស់សហគ្រាសធុមតូច និងមធ្យមនៅកម្ពុជា៕